ប៉ុន្មានថ្ងៃជាប់មកនេះ សហគ្រាសផលិតរថយន្តទុន បរទេស ជាច្រើនបានប្រកាសថា នឹងបង្កើនការវិនិយោគ នៅក្នុង ប្រទេសចិន ដែលបានបំផុសភាព សន្ទុះខ្លាំងក្លា នៃកិច្ចសហប្រតិបត្តិការ ។ អ្នកជំនាញ បានលើកឡើងថា សកម្មភាពមួយចំនួន របស់ទុនបរទេសនៅ ដើមឆ្នាំនេះបានឆ្លុះបញ្ចាំង ពីកម្លាំងទាក់ទាញ ជាសាកល របស់ប្រទេសចិន ទាក់ទិន នឹងភាពស៊ីសង្វាក់គ្នា រវាងបច្ចេកវិទ្យា និងឧស្សាហកម្ម ដោយោឡែកទីផ្សារប្រើប្រាស់ ដ៏ធំធេងរបស់ចិន ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញ លេញកម្រិតខ្ពស់ដែលឈរ នៅលំដាប់ឈានមុខ គេលើពិភពលោកព្រមនិង សមិទ្ធផលដែលត្រូវបានសន្សែសន្សំ ក្នុងវិស័យបច្ចេកវិទ្យា ថាមពលថ្មីនិងការបើកបរវៃឆ្លាត សុទ្ធតែបានទាក់ទាញទុន បរទេសឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ។
បើនិយាយចំពោះ សហគ្រាសទុនបរទេស កម្លាំងរស់រវើកនៃទីផ្សារដ៏ធំធេងរបស់ចិន គឺមានន័យថា ជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍ ។ នាពេលថ្មីៗកន្លងទៅនេះ តាមទិន្នន័យដែលចេញផ្សាយ ដោយសហព័ន្ធពាណិជ្ជកម្ម នៃប្រទេសចិនបង្ហាញថា សន្ទស្សន៍ស្តីពីភាពរីកចម្រើន ក្នុងមុខរបរលក់រាយ នៃប្រទេសចិននៅខែមករា ឆ្នាំនេះ គឺ៥១,១ ភាគរយ ដែលសុទ្ធតែមាន ការកើនឡើងបើប្រៀបធៀប នឹងខែមុនឬរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ សន្ទស្សន៍រកផល ចំណេញ បានកើនឡើង ៤,៩ ភាគរយបើប្រៀបធៀប នឹងខែមុនដែលបានបំបែក កំណត់ត្រាថ្មី ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ។ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនជិតចូលមកដល់ ការប្រើប្រាស់ទំនិញនឹងមាន ភាពកាន់តែរស់រវើក ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិន កំពុងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និន្នាការឆ្ពោះទៅរកភាពវៃឆ្លាត និងភាពបៃតងនៃឧស្សាហកម្ម មានភាពកាន់តែលេចធ្លោ ពីមួយថ្ងៃទៅមួយថ្ងៃដែលបានផ្ត ល់ឱកាសកាន់តែច្រើន សម្រាប់ឱ្យសហគ្រាសទុនបរទេសធ្វើអាជីវកម្ម ឱ្យបានកាន់តែស៊ីជម្រៅនៅប្រទេសចិន ។ មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុន បរទេសជាច្រើន បានសាងសង់”រោងចក្រកម្រិតខ្ពស់” នៅក្នុងប្រទេសចិនដោយរំពឹងទុកថា នឹងសម្រេចបាន នូវស្វ័យប្រវត្តិកម្មនិងភាពវៃឆ្លាត ក្នុងដំណើរការទាំងមូល ពីការផលិតដល់ការចែកចាយ និងដឹកជញ្ជូន ។ អ្នកវិភាគសម្គាល់ឃើញថា ឧត្តមភាពចម្រុះរបស់ប្រទេសចិន ក្នុងវិស័យដូចជាប្រព័ន្ធទីផ្សារ ទ្រង់ទ្រាយនៃទីផ្សារ ខ្សែសង្វាក់ ឧស្សាហកម្ម និងធនធានមនុស្សជាដើម បានផ្តល់ការទ្រទ្រង់ ដ៏ខ្លាំងក្លាសម្រាប់ឱ្យសហគ្រាស ទុនបរទេសបង្កើត រចនាសម្ព័ន្ធ នៃខ្សែសង្វាក់តម្លៃទាំងមូល ។
បើមើលពីស្រទាប់កាន់ តែស៊ីជម្រៅ អាចឃើញថា កំណើនសេដ្ឋកិច្ចនិងភាពប្រាកដប្រជា នៃការពង្រីកការបើកទូលាយ របស់ប្រទេសចិន បានពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យសហគ្រាសទុន បរទេសចាក់ឫសនៅក្នុងប្រទេសចិន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយមួយចំនួនដែលបានជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញនិងមានភាពល្អប្រសើរ ។ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅចុងឆ្នាំមុនបានធ្វើការរៀបចំចាត់ចែងមួយចំនួនចំពោះការពង្រីកការបើកទូលាយបែបប្រព័ន្ធរបបជាលំដាប់ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធ និងយន្តការសម្រាប់ជំរុញការវិនិយោគ របស់ពាណិជ្ជករបរទេស និងបន្តទាក់ទាញការ វិនិយោគនៅប្រទេសចិន ជាដើមដែលធ្វើឱ្យសហគ្រាសទុន បរទេសមានលំហកាន់ តែទូលំទូលាយនិងជំនឿចិត្ត កាន់តែគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងធ្វើអាជីវកម្មនៅប្រទេសចិន ។
បច្ចុប្បន្ននេះ កត្តាមួយចំនួន ដូចជាកំណើន នៃសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន និងហានិភ័យភូមិសាស្ត្រ នយោបាយ បានកើនឡើង ជាដើមបានជះ ឥទ្ធិពលយ៉ាងខ្លាំង ដល់ការវិនិយោគសកល ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍ ស្តីពីចក្ខុវិស័យ នៃការវិនិយោគសកលឆ្នាំ ២០២៥ ដែលចេញផ្សាយដោយស្ថាប័នទុនបរទេសជាច្រើន ទីផ្សារចិននៅ តែទទួល បានការពេញ និយមយ៉ាងខ្លាំងដដែល ។ អាចប៉ាន់ប្រមាណថា ស្របពេលដែលរចនា សម្ព័ន្ធសេដ្ឋកិច្ច ចិនមានភាព ល្អប្រសើរ ថែមមួយកម្រិតទៀត សក្តានុពលខាងតម្រូវការក្នុងស្រុកត្រូវបានបញ្ចេញជាបន្តបន្ទាប់ សហគ្រាស ទុនបរទេស ដែលបាននិងកំពុងធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅ នៅប្រទេសចិននឹងទទួលបានលំហ អភិវឌ្ឍន៍កាន់តែធំ និងភាគលាភកាន់តែច្រើន ៕