ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ថា ការ​ស៊ើបអង្កេត​ប្រាក់​ ឧបត្ថម្ភ​បរទេស ​របស់​សហភាព​អឺរ៉ុប បង្កើត​ជា​របាំង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ

Xinhua

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការអនុវត្ត របស់សហភាពអឺរ៉ុប ក្នុងការស៊ើបអង្កេតការឧបត្ថម្ភធនបរទេស របស់ខ្លួនប្រឆាំងនឹង សហគ្រាសចិន បានបង្កើតរបាំងពាណិជ្ជកម្ម និងការវិនិយោគ។

សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការ ស៊ើបអង្កេតរយៈពេល ៦ខែ ដែលត្រូវបានផ្តួចផ្តើមឡើង តាមសំណើរបស់សភា ពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក។

ក្រសួងបានឲ្យដឹងថា នៅក្រោមបទប្បញ្ញត្តិឧបត្ថម្ភធនបរទេសរបស់ខ្លួន សហភាពអឺរ៉ុបបានធ្វើការស៊ើបអង្កេតបឋម ស៊ីជម្រៅ និងវាយឆ្មក់ទៅលើក្រុមហ៊ុនចិន ក្នុងវិស័យដូចជា ក្បាលរថភ្លើង ម៉ាស៊ីនភ្លើង ថាមពលខ្យល់ និងឧបករណ៍ត្រួតពិនិត្យ សន្តិសុខ។ ក្រសួងបានឲ្យដឹង នៅពេលចាប់ផ្តើមការស៊ើបអង្កេតលើរបាំងពាណិជ្ជកម្ម និងការវិនិយោគ កាលពីខែកក្កដាឆ្នាំមុន។ 

ក្រសួងបានឲ្យដឹងថា ការស៊ើបអង្កេតរបស់អឺរ៉ុប ពាក់ព័ន្ធនឹងការ អនុវត្តមិនសមហេតុផល ដែលបំពានគោលការណ៍ស្នូល របស់អង្គការពាណិជ្ជកម្មពិភពលោក រួមទាំងការ មិនរើសអើងផងដែរ ដោយក្រសួងបានលើកឡើង ពីភាគីពាក់ព័ន្ធដែលបានចូលរួម ក្នុងការស៊ើបអង្កេតនេះ។

ភាគីពាក់ព័ន្ធជឿថា ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប មានការដាក់ទណ្ឌកម្មមិនសមរម្យ និងឧបសគ្គពេលវេលា មិនសមហេតុផល និង ខ្វះតម្លាភាពនៃនីតិវិធី និងភាពស្របច្បាប់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ការស៊ើបអង្កេតបានរកឃើញថា ក្នុងអំឡុងពេលស៊ើបអង្កេត បទប្បញ្ញត្តិត្រូវបាន អនុវត្តដោយជ្រើសរើស ហើយលក្ខណៈវិនិច្ឆ័យ ដែលត្រូវបានប្រើ ដើម្បីកំណត់ការឧបត្ថម្ភធនបរទេស គឺមិនច្បាស់លាស់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top