ភ្នំពេញ ៖ នៅរសៀលថ្ងៃ១១ មករានេះ ក្រុមសមត្ថកិច្ចកម្ពុជាបានបញ្ជូនឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា ទៅថៃវិញហើយ តាមនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោយពីឃាតកនេះបានរត់ចូលកម្ពុជានាយប់ថ្ងៃ៧ មករា ក្រោយធ្វើសកម្មភាពបាញ់សម្លាប់រួចនៅបាងកក។
បើតាមការផ្សាយពីសារព័ត៌មានថៃ គឺសមត្ថកិច្ចថៃ ជិះឧទ្ធម្ភាគចក្រមកទទួលឃាតករ ជនជាតិថៃជាឃាតកនេះ នៅច្រកក្លងឡឹក ខេត្តស្រះកែវជាប់ជាមួយច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានថៃ៕