លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិង ជាប្រធាគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យ វិន័យមជ្ឈិមបក្ស កម្មុយនីស្តចិន អាណត្តិទី២០ដោយគូសបញ្ជាក់ថា ចាប់ពីឈានចូលយុគសម័យថ្មី មកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយនិងការប្រឆាំង អំពើពុករលួយបាន អនុវត្តក្នុងកម្រិតខ្លាំងមិនធ្លាប់មាន ពីមុនមកហើយទទួលបាន សមិទ្ធផលគួរឱ្យកត់សម្គាល់។
យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវភាព មុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ រក្សាឱ្យបាននូវលំនឹងយុទ្ធសាស្ត្រ និងសម្ពាធខ្ពស់ មិនបង្អង់ដំណើរ មិនថយក្រោយ បន្តអនុវត្តគោលការណ៍មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ ដើម្បីច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏ពិបាករយៈពេលយូរនិងជាទូទៅ។
លោកបានថ្លែងថា ឆ្នាំ២០២៤ មជ្ឈិមបក្សប្រកាន់ខ្ជាប់ នូវការធ្វើបដិវត្តខ្លួន ដើម្បីដឹកនាំការធ្វើបដិវត្តសង្គម ជំរុញជានិច្ចកាល នូវការជំរុញ ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយ បានទទួលបានការវិវឌ្ឍរីក ចម្រើននិងប្រសិទ្ធភាពថ្មី ។ បក្សទាំងមូលមានការយល់ដឹងកាន់តែច្បាស់ សកម្មភាពកាន់មុតមាំ ចំពោះការធ្វើបដិវត្តខ្លួន។
សមាជិកបក្សទាំងអស់រៀនសូត្យអំពីវិន័យបក្ស យ៉ាងម៉ឺងម៉ាត់និងស្មារតីគោរពច្បាប់ វិន័យកាន់តែខ្លាំងក្លា ។ បក្សបន្តបង្កើនកម្រិតប្រយុទ្ធប្រឆាំងអំពើពុករលួយលុបបំបាត់ បរិយាកាសនិងលក្ខខណ្ឌ ដែលនាំឱ្យកើតមានអំពើពុករលួយ ធ្វើការគ្រប់គ្រងនិងកែលម្អ ជាសមូហភាពចំពោះទង្វើមិនត្រឹមត្រូវនៅជុំវិញប្រជាជន និងដោះស្រាយបញ្ហាពុករលួយ លេចធ្លោមួយចំនួនធំដែលប្រតិកម្មដោយមហាជនគ្រប់គ្រងបក្សតាមប្រព័ន្ធច្បាប់ឱ្យបានស៊ីជម្រៅលើកកម្ពស់សមត្ថភាពរបស់បក្សក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងជំរុញឱ្យគ្រប់គ្រងបក្សយ៉ាងតឹងរ៉ុងដោយគ្រប់ជ្រុងជ្រោយ។
លោកបានគូសបញ្ជាក់ថា អំពើពុករលួយគឺ ជាការគំរាមកំហែងធំជាងគេដែលបក្សយើងកំពុងប្រឈម ការប្រយុទ្ធប្រឆាំង អំពើពុករលួយគឺជាការធ្វើបដិវត្ត លើខ្លួនឯងទាំងស្រុង ។ ឈានចូលយុគសម័យថ្មីប្រឈម នឹងបញ្ហាលេចធ្លោដែលពាក់ព័ន្ធ នឹងការកសាងអភិបាល កិច្ច ដោយស្អាតស្អំ នៅផ្ទៃក្នុងបក្សនិង ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលូយ យើងត្រូវប្រកាន់ខ្ជាប់ នូវការ បង្ក្រាបអំពើពុករលួយ ក៏ត្រូវប្រយុទ្ធប្រឆាំង ជាដាច់ខាត បន្តធ្វើឱ្យកម្មាភិបាលមានភាពស្អាតស្អំ។
លោកបានថ្លែងថាស្ថានភាពប្រយុទ្ធប្រឆាំង អំពើពុករលួយ នាពេលបច្ចុប្បន្ននៅតែលំបាក និងស្មុគស្មាញ ។ អំពើពុករលួយចាស់ៗ នៅមិនទាន់បោសសម្អាតទាំងស្រុងទេ ហើយអំពើពុករលួយរបៀបថ្មីក៏ បានបន្តកើតមាន កិច្ចការដែលលុបបំបាត់បរិយាកាស និង លក្ខខណ្ឌដែលនាំឱ្យកើត មានអំពើពុករលួយនៅតែធ្ងន់ធ្ងរ ។
ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំង អំពើពុករលួយត្រូវតែមានចក្ខុវិស័យប្រវត្តិសាស្រ្ត និងកម្រិតខ្ពស់ជាយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវបេសកកម្មប្រវត្តិសាស្រ្ត របស់បក្ស ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវតែមានឆន្ទៈដ៏មុតមាំ និងមិនងាករេ ។
ការស្ទាក់ស្ទើរការធូរលុង ចិត្តទន់ឬបោះបង់ពាក់កណ្តាលទីសុទ្ធ តែខុសទាំងស្រុង។ត្រូវកែប្រែគំនិតខុសឆ្គង ទាំងអស់ជាដាច់ខាតធ្វើឱ្យស្មារតីភ្លឺស្វាង ទើបធ្វើឱ្យការប្ដេជ្ញាចិត្តនិងជំនឿចិត្ត ដើម្បីប្រយុទ្ធប្រឆាំង អំពើពុករលួយកាន់តែរឹងមាំ៕