បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនCentrica ដែលជាប្រតិបត្តិករ ថាមពលដ៏ធំរបស់ចក្រភពអង់គ្លេស បានព្រមានថា កម្រិតស្តុកហ្គាស របស់ចក្រភពអង់គ្លេសមានកម្រិត ទាបជាមួយនឹងតម្រូវការឧស្ម័នតិច ជាងមួយសប្តាហ៍ដោយសារ តែភាពត្រជាក់នាពេលថ្មីៗនេះ និងការបញ្ឈប់ការដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ី។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ប្រតិបត្តិករបាននិយាយថា សារពើភ័ណ្ឌបច្ចុប្បន្ននៅ ក្នុងទិតាំងRough ដែលជាកន្លែងផ្ទុកហ្គាសដ៏ធំបំផុត របស់ប្រទេសដែលដំណើរការដោយ Centrica គឺទាបជាង ២០ភាគរយនៅពេលដូចគ្នាកាលពីឆ្នាំមុនហើយ វាបានបន្ថែមថា ទោះបីជាវាមានចំនួនពេញស្តុកតាំង ពីមុនរដូវរងាក៏ដោយ។
យោងតាមរបាយការណ៍ ការស្តុកហ្គាសរបស់ចក្រភពអង់គ្លេស កំពុងស្ថិតក្រោមសម្ពាធក្នុងរដូវរងានេះ ខណៈដែលប្រទេសនេះ ប្រយុទ្ធនឹងអាកាសធាតុ ត្រជាក់ និងតម្លៃថាមពលកើនឡើង។
គួរឲ្យដឹងដែរថាសីតុណ្ហភាពត្រជាក់ជាងធម្មតា បូកផ្សំនឹងការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការលែងដឹកជញ្ជូនឧស្ម័នតាមបំពង់របស់រុស្ស៊ីផងនោះ បានធ្វើឱ្យមានភាពតិចតួចឡើង នៃស្តុកហ្គាសនៅទូទាំងចក្រភពអង់គ្លេស៕
បញ្ហាកាន់តែអាក្រក់នោះក៏ដោយសារតែមិនដូចសហភាពអឺរ៉ុបទេ ចក្រភពអង់គ្លេសមិនមានគោលដៅផ្ទុកឧស្ម័នចាំបាច់នោះទេហើយ ប្លុកនេះបានកំណត់គោលដៅបែបនេះបន្ទាប់ពីការកើនឡើងតម្លៃ និងការភ័យខ្លាចនៃការផ្គត់ផ្គង់ក្នុងអំឡុងពេលវិបត្តិថាមពលឆ្នាំ២០២២មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី