ព័ត៌មានអន្តរជាតិ

មហោស្រពភាពយន្ត ខ្សែរឿងទូរទស្សន៍ចិន ប្រចាំឆ្នាំលើកទី៣ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង

យប់ថ្ងៃទី ១២ ខែមករា មហោស្រពភាព យន្តទូរទស្សន៍ចិន ប្រចាំឆ្នាំលើកទី៣ របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍ មជ្ឈិមចិន បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និង ជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោក Li Yi លេខាធិការ នៃក្រុមការងារបក្ស នៃសហព័ន្ធអក្សរសាស្ត្រ និងសិល្បៈចិន និងលោក Zhang Hongsen លេខាធិការបក្ស នៃសមាគមអ្នកនិពន្ធចិន បានប្រគល់រង្វាន់ ជូនស្នាដៃឆ្នើមប្រចាំឆ្នាំ និងបានរួមគ្នា ដាក់ឱ្យដំណើរការ “ឆ្នាំនៃការរួមបញ្ជូលគ្នា រវាងភាពយន្ត ទូរទស្សន៍ វប្បធម៌ ទេសចរណ៍ និងការប្រើប្រាស់” ៕

To Top