ហាណូយ ៖ កាលពីថ្ងៃអង្គារ លោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី និងសមភាគីវៀតណាម លោក Pham Minh Chinh បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ហៅកាត់ (MoU) ស្តីអំពីកិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរ រវាងសហគ្រាសនៃប្រទេសទាំង២ ។
គួរបញ្ជាក់ថា MoU ត្រូវបានចុះហត្ថលេខា ដោយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងអគ្គិសនីវៀតណាម ។
លោក Alexey Likhachev ទទួលបន្ទុកជាអគ្គនាយក Rosatom នៅរដ្ឋធានីហាណូយកាលពីថ្ងៃចន្ទ និងលោក Pham Minh Chinh បានលើកឡើងថា ប្រទេសរបស់លោកគ្រោងនឹង ចាប់ផ្តើមគម្រោង ថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដែលបានពន្យារពេលជាច្រើនឆ្នាំ ដើម្បីបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើង និងផ្តល់ការគាំទ្រខ្លាំង សម្រាប់ឧស្សាហកម្មដែលកំពុងរីកចម្រើន ។
លោក Pham Minh Chinh បានលើកឡើងថា ជាផ្នែកនៃចក្ខុវិស័យនេះ វៀតណាមគ្រោងនឹងចាប់ផ្តើមគម្រោងថាមពល នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីធានាសន្តិសុខថាមពល គាំទ្រការអភិវឌ្ឍន៍ជាតិ និងបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចបាននូវការបំភាយ ឧស្ម័នសុទ្ធត្រឹមឆ្នាំ២០២៥០ ។
លោក Likhachev បានលើកឡើងថា Rosatom ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងជួយវៀតណាមក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ការផ្ទេរបច្ចេកវិទ្យា ការធ្វើមូលដ្ឋានីយកម្មផលិតផលនុយក្លេអ៊ែរ និងការអភិវឌ្ឍវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងឧស្សាហកម្ម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា