ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នាពេលថ្មីៗកន្លងទៅនេះ លោក Borge Brende អគ្គនាយកវេទិកា សេដ្ឋកិច្ចពិភពលោកបានថ្លែងថា ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការ សាកល្បងក្នុងរយៈពេលដ៏ខ្លីក៏ដោយ ក៏ប៉ុន្តែនិន្នាការ ដ៏ល្អប្រសើរក្នុងរយៈពេលវែង គឺមិនបានកែប្រែទេ “ខ្ញុំមានសុទិដ្ឋិនិយម ចំពោះអនាគត នៃសេដ្ឋកិច្ចរបស់ប្រទេសចិន “
លោក Brende បានថ្លែងថា ប្រទេសចិន បានអនុម័តវិធានការជាបន្តបន្ទាប់ ដូចជាការរំញោចតម្រូវការក្នុងស្រុកជាដើម ដើម្បីជំរុញការស្តារសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព ហើយរដ្ឋាភិបាលមានឧបករណ៍គោលនយោបាយដ៏គ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ។
លោក Brende បានថ្លែងបន្តថា ប្រឈមមុខនឹងបញ្ហាប្រឈម ដូចជា “ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”និងគាំពារ និយមផ្នែកពាណិជ្ជកម្មជាដើម ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន នៅតែបង្ហាញពីភាពធន់ដដែល ។ លោកបានលើកឡើងថា “ការកាត់ផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយចិន” វានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ។ ការសិក្សាស្រាវជ្រាវរបស់អង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិសម្គាល់ឃើញថា “ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ដែលមានសភាពធ្ងន់ធ្ងរ និងពន្ធគយខ្ពស់ប្រហែលអាច នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៧% ។
លោកបានអំពាវនាវឱ្យបណ្តាប្រទេសនានា ពង្រឹងកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាពន្ធគយ ឱ្យបានត្រឹមត្រូវ និងជៀសវាង “ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនិង ខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម” ៕