នៅថ្ងៃទី ២០ ខែមករា តាមម៉ោងក្នុងតំបន់ លោកត្រាំ ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក បានចាប់ផ្តើមចូលកាន់តំណែង ជាប្រធានាធិបតីអាណត្តិទី២ជាផ្លូវការ ។ ”ភាគីចិនរីករាយជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងលើ ចំណុចចាប់ផ្តើមថ្មី” ”សហរដ្ឋអាមេរិកនិងចិនគឺជាប្រទេសសំខាន់បំផុតលើពិភពលោកនា ពេលបច្ចុប្បន្ន ភាគីទាំងពីរគួររក្សាទំនាក់ទំនងមេត្រីភាពក្នុងរយៈយូរនិងរួមគ្នាគាំពារសន្តិភាពពិភពលោក” នៅបីថ្ងៃមុន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិកតាមការណាត់ ហើយភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងអាមេរិ កនៅដំណាក់កាលបន្ទាប់ដែលធ្វើឱ្យពិភពលោកវាយតម្លៃយ៉ាងសកម្មនៅប៉ុន្មានថ្ងៃជាប់មកនេះ ។
តាមពិតទៅ នៅមុនថ្ងៃឡើង កាន់មុខតំណែងរបស់រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ប្រទេសចិននិងសហរដ្ឋអាមេរិក ក៏បានធ្វើការប្រាស្រ័យទាក់ទងដ៏ល្អ ប្រសើរជាបន្តបន្ទាប់ដែរ ។ លោកត្រាំបានថ្លែងថា ”ចិននិងសហរដ្ឋអាមេរិកអាចរួមគ្នាដោះស្រាយបាននូវបញ្ហាទាំងអស់ លើពិភពលោក” រំពឹងទុកជួបពិភាក្សាជាមួយលោកប្រធានរដ្ឋចិន Xi Jinping ក្នុងពេលឆាប់ៗ ប្រទេសចិនក៏បានឆ្លើយតបយ៉ាងសកម្មដែរ តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោកត្រាំ ប្រធានាធិបតី ជាប់ឆ្នោតនៃសហរដ្ឋអាមេរិក ។
តើចិននិងអាមេរិកជាគូប្រជែងឬមួយក៏ជាដៃគូ ? នេះជាបញ្ហាជាមូលដ្ឋានដែលពាក់ព័ន្ធដល់ទិសដៅនៃទំនាក់ទំនងរវាងចិននិងអាមេរិក ។ ភាគីចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ចិនរីករាយធ្វើជាដៃគូនិងជាមិត្តល្អជាមួយសហរដ្ឋអាមេរិក ហើយរំពឹងថា ភាគីអាមេរិកនឹងប្រើក្រសែភ្នែកត្រឹមត្រូវទៅមើលផ្លូវអភិវឌ្ឍន៍និងគោលបំណងអភិវឌ្ឍន៍របស់ចិន ។ នៅពេលជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ចិននិងសហរដ្ឋអាមេរិកមាន”ផលប្រយោជន៍រួមយ៉ាងទូលំទូលាយនិងលំហសហប្រតិបត្តិការដ៏ធំធេង” ”ភាគីទាំងពីរអាចជួយគ្នាទៅវិញទៅមកនិងសម្រេចបាននូវវិបុលភាពរួម” ។
ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ទោះបីជាមានការខ្វែងគំនិតគ្នានិងជម្លោះខ្លះរវាងចិននិងសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ គឺ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើពិភពលោក ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកមានចំនួនលើសពី ៦៦០ ប៊ីលានដុល្លារអាមេរិក ហើយទំហំវិនិយោគទៅវិញទៅមកមានចំនួនលើសពី ២៦០ ប៊ីលានដុល្លារអាមេរិក ដោយឡែកក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកបានកើនឡើង ២,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សហគ្រាសអាមេរិកនៅចិនចំនួនជាង ៧ ម៉ឺនសហគ្រាសសម្រេចបាននូវប្រាក់ចំណេញប្រចាំឆ្នាំ គឺ ៥០ ប៊ីលានដុល្លារអាមេរិក ។ល។ យោងតាមរបាយការណ៍ពីរច្បាប់ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនិងសភាពាណិជ្ជកម្មចិននៅអាមេរិកកាលពីឆ្នាំមុនបង្ហាញថា សហគ្រាសអាមេរិកមានសុទិដ្ឋិនិយមបំផុតចំពោះទីផ្សារចិន ហើយសហគ្រាសចិនក៏បានចាត់ទុកការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅក្នុងទីផ្សារអាមេរិកជាគោលដៅផងដែរ ។
លើសពីនេះទៅទៀត ប្រទេសចិននិងសហរដ្ឋអាមេរិកក៏មានផលប្រយោជន៍រួមនិងតម្រូវការខាងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យជាច្រើនដូចជា ថាមពល បច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអនុវត្តច្បាប់ បម្រែបម្រួលអាកាសធាតុនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើមផងដែរ ។ ការជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការដោះស្រាយបញ្ហាចំណុចក្តៅអន្តរជាតិនិងក្នុងតំបន់ក៏មិនអាចឃ្លាតពីកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិកផងដែរ ។
ជាការពិតណាស់ ចិននិងសហរដ្ឋអាមេរិកមានសភាពការណ៍ជាតិខុសៗគ្នាដែលមិនអាចជៀសវាងពីការកើតមានការខ្វែងគំនិតគ្នាខ្លះ ។ តើត្រូវដោះស្រាយការខ្វែងគំនិតគ្នាតាមរបៀបណា ? មូលហេតុគន្លឹះគឺត្រូវ គោរពផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។ ក្នុងអំឡុងពេលកិច្ចជំនួបប្រមុខរដ្ឋចិន-អាមេរិកកាលពីខែវិច្ឆិកា ឆ្នាំមុន ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា ភាគីចិនបាននិងកំពុងប្រកាន់ខ្ជាប់”ការមិនកែប្រែបួនចំណុច”ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយភាគីអាមេរិក ទន្ទឹមនឹងនេះ ភាគីចិនក៏បានកំណត់ខ្សែបន្ទាត់ក្រហមចំនួនបួន គឺ បញ្ហាតៃវ៉ាន់ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធច្បាប់ព្រមនិងសិទ្ធិអភិវឌ្ឍន៍ ។ ភាគីអាមេរិកគួរយោគយល់ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវចំពោះគោលជំហររបស់ភាគីចិនដើម្បីដើរស្របតាមទិសដៅតែមួយជាមួយភាគីចិន ។
រំលឹកឡើងវិញនូវប្រវត្តិសាស្រ្តជាង ៤៦ ឆ្នាំបន្ទាប់ពីចិននិងអាមេរិកបង្កើតទំនាក់ទំនងការទូតមក ស្ថានការណ៍អន្តរជាតិនិងទំនាក់ទំនងរវាងប្រទេសទាំងពីរសុទ្ធតែកើតមានបម្រែបម្រួលយ៉ាងខ្លាំង តែការពិតជាក់ស្តែងជាមូលដ្ឋានមួយមិនដែលកែប្រែបានទេ ពោលគឺ បើប្រទេសទាំងពីរ ចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងរងការខាតបង់ទាំងសងខាង ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកមានការចាប់ផ្តើមថ្មី បើប្រកាន់ខ្ជាប់នូវការដឹកនាំជាយុទ្ធសាស្ត្រនៃការទូតប្រមុខរដ្ឋ អនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ភាគីទាំងពីរ នោះចិននិងសហរដ្ឋអាមេរិកក៏នឹងជំរុញទំនាក់ទំនងទ្វេភាគីឱ្យសម្រេចបាននូវទីចាប់ផ្តើមដ៏ល្អប្រសើរដើម្បីដើរតាមផ្លូវរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងអាមេរិកក្នុងយុគសម័យថ្មី ៕