ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ អ្នកមូលដ្ឋាន ដើរតួនាទីសំខាន់ អាចបង្ការការប្រើប្រាស់ ចែកចាយ និងដាំដុះគ្រឿងញៀន

រូបភាព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អ្នកមូលដ្ឋាន បានដើរតួនាទីសំខាន់ អាចបង្ការការប្រើប្រាស់ ចែកចាយ និងដាំដុះគ្រឿងញៀន ជាពិសេសប្រើប្រាស់ App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍ ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបែបនេះ នៅក្នុងសិក្ខាសិលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ នៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មាន គ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះលោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាទទួលបន្ទុក គ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លៃងអំណរគុណដល់ភាគីកម្ពុជា ដែលបានសហការល្អ ក្នុងការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ជួយ គាំទ្រគ្នាទៅវិញទៅមកកម្ពុជា ថៃ ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិជាតួអង្គសំខាន់។

ក្នុងនាមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីថៃ ជាដៃគូសហការគ្រប់ជុងជ្រោយ នៅលើបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗទៀត ការអនុវត្តផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀននៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ គឺពិតជាផ្ដល់មកនូវភាពសុខដុមរមនា ដល់ប្រទេសយើងទាំងបីពិការលបលួច ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងបន្តថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងមូលដ្ឋានដើរតួនាទីសំខាន់ អាចបង្ការការប្រើប្រាស់ ចែកចាយ ដាំដុះគ្រឿងញៀន ហើយការងារនេះគឺផ្ដើមចេញធ្វើឲ្យបានពីរភូមិ១ គ្មានគ្រឿងញៀន ឆ្ពោះទៅឃុំ១គ្មានគ្រឿងញៀន និង ឆ្ពោះទៅពង្រីកបានក្រុង ស្រុក ខណ្ឌ គ្មានគ្រឿងញៀន រហូតដល់ទូទាំងប្រទេសគ្មាន គ្រឿងញៀន ហើយការងារ នេះអាច សម្រេចទៅបាន គឺត្រូវរួមគ្នាធ្វើសកម្មភាព ផ្សព្វផ្សាយអប់រំ ឲ្យបានទៅកាន់តែ ទូលំទូលាយ គ្រប់គោលដៅ ពិសេសគឺបំផុសឲ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់ App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍ ៕

To Top