ព័ត៌មានអន្តរជាតិ

ប្រទេសថៃភាគច្រើន នៅតែប្រឈមមុខនឹង កម្រិតក្រហមនៃផ្សែងអ័ព្ទ

Photo: Jetjaras Na Ranong

បរទេស៖ កម្រិតធូលីក្រាស់ស្ថិតក្នុងពណ៌ក្រហម (គ្រោះថ្នាក់ដល់សុខភាព) នៅក្នុងខេត្តចំនួន ៤៤ ក្នុងចំណោមខេត្តចំនួន ៧៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានតែខេត្តចំនួន ៦ ប៉ុណ្ណោះដែលរាយការណ៍អំពី គុណភាពខ្យល់ពីមធ្យមទៅល្អ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍នៅម៉ោង ៨ ព្រឹកថា ភាគល្អិត ២,៥ មីក្រូម៉ែត្រ និងអង្កត់ផ្ចិតតិចជាង (PM2.5) ស្ថិតក្នុងកម្រិតក្រហមក្នុងខេត្តចំនួន ៤៤ និងកម្រិតពណ៌ទឹកក្រូច (ចាប់ផ្តើមប៉ះពាល់ដល់សុខភាព) ក្នុងខេត្តចំនួន ២៧។

ខេត្តចំនួន ១៩ ត្រូវបានគ្របដណ្ដប់ដោយ កម្រិតពណ៌ក្រហមបីខ្ទង់នៃ PM2.5 ។ កម្រិតសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាលគឺ 37.5µg/m³។

ខេត្តចំនួន 25 ផ្សេងទៀតស្ថិតក្នុងកម្រិតក្រហមពីរខ្ទង់នៃ PM2.5 ចាប់ពី 77 ដល់ 99.2µg/m³ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top