ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់ថ្មីរកឃើញថា ពលរដ្ឋនៅលើដែលកោះ Greeland តែ៦ភាគរយប៉ុណ្ណោះ ចង់ចូលរួមជាមួយនឹងអាមេរិក

xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ទិន្នន័យចេញពីការស្ទង់មតិថ្មីមួយថា ពលរដ្ឋ Greenlandនៅតែ មានការសង្ស័យយ៉ាងខ្លាំងអំពី គំនិតដែលថាប្រធានាធិបតីអាមេរិក Donald Trump អាចទិញកោះរបស់ពួកគេពីប្រទេសដាណឺម៉ាក។

ទោះបីជាយ់ាងណាក្តីតាមរយៈ ការស្ទាបស្ទង់ចុងក្រោយមួយបានបង្ហាញថា លទ្ធផល​នៃ​ការ​ស្ទង់មតិ​ផ្ទុយ​ស្រឡះ ជាមួយ​នឹង​ការ​ស្ទង់​មតិ​លើកមុន​។

លោក Trump បាននិយាយជាញឹកញាប់ថា ទទួលយក Greenland សម្រាប់សហរដ្ឋអាមេរិក រួមជាមួយនឹងការសហការគ្នាជាមួយនឹងកាណាដា ដើម្បីដេញថ្លៃយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ចាប់តាំងពីជ័យជម្នះការបោះឆ្នោត របស់គាត់កាលពីខែវិច្ឆិកាឆ្នាំមុនផងដែរ។

កាសែតBerlingske ប្រចាំថ្ងៃជាតិដាណឺម៉ាកបានជំទាស់នឹង ការអះអាងនេះកាលពីថ្ងៃអង្គារ ដោយលើកឡើងពីការសិក្សារបស់អ្នកស្ទង់មតិអន្តរជាតិ ដែលខ្លួនបានសហការជាមួយកាសែត Sermitsiaq ដែលមានមូលដ្ឋាននៅ Greenland គឺទទួលបានលទ្ធផលផ្សេង ។

Berlingske រកឃើញថាក្នុងចំណោមមនុស្សជិត ៥០០នាក់ ដែលត្រូវបានស្ទង់មតិមានតែ៦ភាគរយប៉ុណ្ណោះ ដែលនិយាយថាពួកគេពេញចិត្តក្នុងការចូលរួម ជាមួយសហរដ្ឋអាមេរិកហើយក្នុងនោះ ៩ភាគរយផ្សេង​ទៀត​មិន​បាន​សម្រេច​ចិត្ត ខណៈ៨៥ភាគរយ គឺបានបដិសេធ​គំនិត​នេះទាំងស្រុង។

ដោយឡែកក្នុងនោះផងដែរកាសែត បានចង្អុលបង្ហាញថាស្ទើរតែពាក់កណ្តាល នៃអ្នកឆ្លើយតបគឺប្រមាណជា ៤៥ភាគរយ បាននិយាយថាពួកគេបានចាត់ទុក ចំណាប់អារម្មណ៍របស់លោក Trump ចំពោះ Greenland ជាការគំរាមកំហែងមួយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top