បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខសហព័ន្ធហៅកាត់ថា FSB បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថាបុរសម្នាក់ ដែលគ្រោងនឹងធ្វើការវាយប្រហារភេរវកម្ម លើរថភ្លើងដឹកអ្នកដំណើរមួយ ត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសរុស្ស៊ី ។
ប្រភពដដែលបានអះអាងទៀតថា ជនសង្ស័យមានប្រភព មកពីតំបន់អាស៊ី កណ្តាល ហើយត្រូវបានចោទប្រកាន់ថា បានសន្យាភក្តីភាព ចំពោះអង្គការដែលត្រូវ បានហាមឃាត់នៅ ក្នុងប្រទេសរុស្ស៊ី។
បច្ចុប្បន្នគាត់ត្រូវបានឃុំខ្លួននៅក្នុងតំបន់ Stavropol ជាបណ្តោះអាសន្ននិងកន្លែង ដែលគាត់កំពុងរៀបចំការ វាយប្រហារលើរថភ្លើង ដែលកំពុងដំណើរការរវាងទីក្រុង Kislovodsk និង Mineralnye Vody នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់ FSB ។
មន្ត្រីបាននិយាយថា លោកបានធ្វើការស៊ើប អង្កេតតំបន់នោះ ហើយទទួលបានសម្ភារចាំបាច់សម្រាប់ផ្គុំគ្រឿងធ្វើជាសំភារៈផ្ទុះ។
កងកម្លាំងសន្តិសុខបានរាយការណ៍ទៀតថា បានរកឃើញធាតុផ្សំ សារធាតុគីមី និងគ្រាប់ផ្លោងសម្រាប់គ្រាប់បែក ដែលផលិតដោយគេហដ្ឋាន នៅឯគេហដ្ឋានរបស់បុរស នោះក្នុងទីក្រុង Yessentuki ផងដែរ។
អ្វីដែលកាន់តែច្បាស់ទៀតនោះគឺថាFSB អះអាងថា ជនសង្ស័យមានគម្រោងធ្វើដំណើរទៅស៊ីរីដើម្បីចូលរួមជាមួយក្រុមភេរវជនក្រោយការ វាយប្រហារនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី