ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានថ្កោលទោស ចំពោះការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្តីពីការផ្លាស់ទីលំនៅប្រជាជនហ្គាហ្សា ទៅកាន់ប្រទេសជិតខាង នៃប្រទេសអេហ្ស៊ីប និងហ្សកដានី ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំក្រុមហាម៉ាស់លោក Sami Abu Zuhri បានបរិហារសំណើរបែបនេះថា “គួរឱ្យអស់សំណើច និងគ្មានតម្លៃ” ដោយថា “អ្វីដែលការកាន់កាប់របស់អ៊ីស្រាអែល មិនបានសម្រេចដោយកម្លាំង នឹងមិនទទួលបាន តាមរយៈល្បែងនយោបាយឡើយ”។
លោក Abu Zuhri បានលើកឡើងថា “ការប្រកាសម្តងហើយម្តងទៀត របស់សហរដ្ឋអាមេរិក ស្តីពីការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ក្រោមលេសនៃការបង្កើតឡើងវិញ នូវតំបន់ហ្គាហ្សាស្ទ្រីប តំណាងឱ្យភាពស្មុគស្មាញរបស់ប្រទេសនៅក្នុងឧក្រិដ្ឋកម្ម” ។
លោកបានព្រមានថា “គម្រោងផ្លាស់ទីលំនៅ” របស់សហរដ្ឋអាមេរិក គឺជារូបមន្តសម្រាប់ភាពវឹកវរ និងភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃទី២៥ ខែមករា លោក ត្រាំ បានស្នើផែនការ ដ៏ចម្រូងចម្រាសមួយ ដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ដែលត្រូវបានច្រានចោលយ៉ាងខ្លាំង ដោយប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា