ព័ត៌មានអន្តរជាតិ

រដ្ឋសមាជិកមួយរបស់អង្គការណាតូ អំពាវនាវឲ្យណាតូក្នុងការបង្ហាញសាច់ដុំ ដាក់រុស្ស៊ីឬសកម្មភាពបំពាននានា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda ដែលជារដ្ឋសមាជិករបស់ អង្គការណាតូបាននិយាយថា អង្គការណាតូគួរតែបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់សមុទ្របាល់ទិក ដើម្បីបំបាក់ទឹកចិត្តរុស្ស៊ី ឬនរណាម្នាក់ផ្សេងទៀតពីការ ចូលរួមក្នុងសកម្មភាពបង្កហេតុនានា។

ប្រភពដដែលបានឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់គាត់ត្រូវបានធ្វើឡើងបន្ទាប់ពី មានព្រឹត្តិការណ៍អាថ៌កំបាំងជាច្រើន ពាក់ព័ន្ធនឹងខ្សែកាបក្រោមសមុទ្រនៅក្នុងតំបន់។

លោកNauseda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រថា ទាំងណាតូ​ NATO និងអឺរ៉ុប EU គួរតែទទួលខុសត្រូវបន្ថែមទៀត ក្នុងការស្ទង់មតិនៅក្នុងតំបន់សមុទ្របាល់ទិក ដោយនាំយកនូវសមត្ថភាពដែនសមុទ្របន្ថែម ដើម្បីការពារឧប្បត្តិហេតុបែបនេះ នាពេលអនាគតហើយ ប្លុក គួរតែបង្ហាញសាច់ដុំមួយចំនួន។

គួរឲ្យដឹងដែរថាមកទល់ពេលនេះ ឧប្បត្តិហេតុសរុបចំនួន១១ ដែលពាក់ព័ន្ធនឹងការខូចខាតខ្សែកាប ក្រោមសមុទ្រត្រូវបានកត់ត្រាចាប់តាំងពីខែតុលាឆ្នាំ ២០២៣ នេះបើយោងតាម ​​AP ហើយ ចុងក្រោយ​នេះ​ត្រូវបាន​រាយការណ៍​ដោយប្រទេស​ឡាតវី​កាលពី​ចុង​សប្តាហ៍​មុន​៕

ប្រែសម្រួល៖ ស៊ុន លី

To Top