ព័ត៌មានអន្តរជាតិ

លោក Trump ធ្វើការក្រើនរំលឹកសាជាថ្មី អំពីរបៀបដែលប្រទេសកាណាដា អាចចូលរួមសហរដ្ឋអាមេរិកក្លាយជារដ្ឋទី៥១

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានរំលឹកឡើងវិញនូវសំណើ របស់គាត់សម្រាប់ប្រទេសកាណាដា ដើម្បីក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកដោយសន្យាថា ការផ្លាស់ប្តូរបែបនេះនឹងនាំឱ្យមិនមានការដាក់ពន្ធ និង ពន្ធដាទាបជាងច្រើនទៀត សម្រាប់ជនជាតិកាណាដាផងដែរ។

ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពីមុនបានច្រានចោលគំនិតនេះ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ប្រទេសចំពោះអធិបតេយ្យភាពជាតិរបស់ខ្លួន គឺជារឿងសំខាន់បំផុតមិនអាចបោះបង់ឡើយ។

នៅក្នុងការបង្ហោះសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា៖យើងចំណាយប្រាក់រាប់រយពាន់លានដុល្លារដើម្បីឧបត្ថម្ភធនដល់ប្រទេសកាណាដា។ ហេតុអ្វី? គ្មានហេតុផលទេ។

លោកបានស្នើបន្ថែមទៀតថា បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេ ប្រទេសជិតខាងភាគខាងជើងរបស់ខ្លួននឹងតស៊ូដើម្បីរក្សាភាពជារដ្ឋដែលឋិតថេរ និងបានស្នើឡើងជាដំណោះស្រាយ ដោយសន្យាថា ពន្ធទាបជាងច្រើន និងការការពារយោធាកាន់តែ ល្អប្រសើរសម្រាប់ប្រជាជនកាណាដា – និងមិនមានពន្ធគយនោះឡើយ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការ សម្រេចចិត្តរបស់គាត់ក្នុងការដាក់ពន្ធ ២៥ភាគរយ លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកូ ដោយលើកឡើងពីអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀនជាដើមផង។

គួរឲ្យដឹងដែរថាTrump បានទទួលស្គាល់ថា ជនជាតិអាមេរិកអាចជួបប្រទះ ការឈឺចាប់ខ្លះ ពីវិធានការទាំងនេះ ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់ របស់ពួកគេសម្រាប់អត្ថប្រយោជន៍ រយៈពេលវែងផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top