ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk ថា USAID ជា “ឧក្រិដ្ឋជន” ចំណែកលោក Donald Trump ហៅមេដឹកនាំរបស់ USAID ថា “មនុស្សលីលា”

AFP

បរទេស ៖ ការវាយប្រហារ ទៅលើទីភ្នាក់ងារ ដែលមានភារកិច្ចផ្តល់ ជំនួយមនុស្សធម៌ នៅក្រៅប្រទេស ជាមុខសញ្ញាថ្មី ដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូររបស់លោក Trump ដើម្បីផ្តល់អំណាច ដែលមិនធ្លាប់មានពីមុនមកដល់មហាសេដ្ឋី Elon Musk ដើម្បីគាំទ្រដល់ក្រសួងរដ្ឋាភិបាល និងប្រឆាំងនឹងអ្វី ដែលអ្នកទាំងពីរចាត់ទុកថា ការចំណាយដ៏ខ្ជះខ្ជាយ និងការហួសកម្រិត។

យោងតាមសារព័ត៌មាន FRANCE 24 ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Musk ដែលជាមហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Tesla និង SpaceX ដែលបានក្លាយជាអ្នកគាំទ្រ ដ៏មានឥទ្ធិពលបំផុតរបស់ប្រធានាធិបតី លោកបានសរសេរនៅលើវេទិកា X ដោយឆ្លើយតបទៅនឹងវីដេអូ ដែលអះអាងថា USAID ជាប់ពាក់ព័ន្ធក្នុង “ការងារ CIA បោកប្រាស់” និង “ការត្រួតពិនិត្យអ៊ីនធឺណិត “។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់ នោះ លោក Musk បានបន្តប្តេជ្ញាដោយមិនផ្តល់ភស្តុតាង បានសួរអ្នកតាមដាន X របស់គាត់ចំនួន ២១៥ លាននាក់ថា “តើអ្នកដឹងទេថា USAID ដោយប្រើប្រាក់ពន្ធ របស់អ្នក បានផ្តល់មូលនិធិដល់ការស្រាវជ្រាវ ជីវអាវុធ រួមទាំង Covid-19 ដែលបានសម្លាប់ មនុស្សរាប់លាននាក់?”

លោកមិនបានបញ្ជាក់លម្អិត អំពីការចោទប្រកាន់ដែលមន្ត្រីក្នុងរដ្ឋបាល មុនបានភ្ជាប់នឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន មិនពិតរបស់រុស្ស៊ីទេ។

លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ “ត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សលីលា ហើយយើងកំពុងយកវាចេញ… ហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្ត (នៅថ្ងៃអនាគតរបស់វា)” ។

លោកបានគូសបញ្ជាក់ ពីការគាំទ្រ របស់លោកចំពោះ លោក Musk ដោយប្រាប់អ្នកកាសែត កាលពីយប់ថ្ងៃអាទិត្យថា លោកមានអារម្មណ៍ ថាមហាសេដ្ឋីរូបនេះ កំពុងធ្វើការងារបានល្អ ទោះបីជាពួកគេមិនយល់ស្របលើ គ្រប់ចំណុចក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top