ព័ត៌មានអន្តរជាតិ

Nissan តែងតាំងប្រធានហិរញ្ញវត្ថុថ្មី ខណៈអ្នកចាត់ការទូទៅមួយចំនួន កំពុងចាកចេញ

តូក្យូ៖ក្រុមហ៊ុន Nissan Motor Co បានតែងតាំងលោក Stephen Ma ជាប្រធានហិរញ្ញវត្ថុបន្ទាប់របស់ខ្លួន ហើយបាននិយាយថា នាយកប្រតិបត្តិជើងចាស់មួយចំនួន បានលាឈប់ពីតំណែង ដោយដាក់អ្នកជំនាន់ថ្មី ដែលទទួលខុសត្រូវ ខណៈក្រុមហ៊ុន កំពុងព្យាយាមងើបឡើងវិញ ពីការធ្លាក់ចុះប្រាក់ចំណេញ និងរឿងអាស្រូវគ្រប់គ្រង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការប្រកាស របស់ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី២ របស់ជប៉ុនធ្វើឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុននេះ បានតែងតាំងជា ប្រធានអាជីវកម្មចិនរបស់ខ្លួន គឺលោក Makoto Uchida ជានាយកប្រតិបត្តិបន្ទាប់របស់ខ្លួន។

បន្ទាប់ពីការបណ្តេញចេញយ៉ាងខ្លាំង ពីអតីតប្រធាន Carlos Ghosn ជិតមួយឆ្នាំកន្លងមក ក្រុមហ៊ុន Nissan ត្រូវបានវាយដំ ដោយការធ្លាក់ចុះប្រាក់ចំណេញ ភាពមិនប្រាកដប្រជា ចំពោះភាពជាអ្នកដឹកនាំ នាពេលអនាគត និងភាពតានតឹង ជាមួយម្ចាស់ភាគហ៊ុនកំពូល Renault SA ។

ក្រុមហ៊ុនកំពុង កែសម្រួលជួរកំពូលរបស់ខ្លួន ជាមួយនាយកប្រតិបត្តិវ័យក្មេង ដោយជ្រើសរើសលោក Ma ជាអ្នកត្រួតត្រាសកល របស់ខ្លួនវ័យ៤៩ ឆ្នាំ ក្នុងតំណែងជាប្រធានហិរញ្ញវត្ថុបន្ទាប់ (CFO) ដើម្បីជំនួសលោក Hiroshi Karube ក្រោយពីចាកចេញរបស់លោក ក៏ត្រូវបានប្រកាសផងដែរ។

លោក Ma ចូលរួម ក្នុងប្រតិបត្តិការអាមេរិក របស់ក្រុមហ៊ុន Nissan ក្នុងឆ្នាំ ១៩៩៦ និងបានបម្រើការងារជា CFO នៃក្រុមហ៊ុន Nissan រួមគ្នាជាមួយដៃគូចិន Dongfeng Motor នឹងចូលរួមជាមួយ Ashwani Gupta អាយុ ៤៩ ឆ្នាំ ត្រូវបានតែងតាំង ជាប្រធានប្រតិបត្តិការ កាលពីខែមុន ក្នុងឋានៈខ្ពស់ជាងគេ – ជនជាតិជប៉ុននៅក្រុមហ៊ុន៕ ដោយ៖លី ភីលីព

To Top