ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ រាយការណ៍ ពីការបាត់បង់ការងារជា លេីកដំបូង​ ចាប់តាំងពីឆ្នាំ២០០៩​ ដោយសារ ជំងឺកូវីដ-១៩

សេអ៊ូល៖​ ទិន្នន័យបានបង្ហាញនៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង​ បានរាយការណ៍ពីការបាត់បង់ ការងារជាលេីកដំបូងរបស់ខ្លួន​ ចាប់តាំងពីឆ្នាំ ២០០៩ ក្នុងខែមីនា​ ខណៈដែលជំងឺរាតត្បាតឆ្លងរាលដាលបានចាប់ផ្តើមបង្កការខូតខាតដល់ទីផ្សារការងារ។

ប្រទេសនេះបានបាត់បង់ការងារប្រហែល ១៩៥,០០០ កាលពីខែមុន​ ដែលជាការធ្លាក់ចុះប្រចាំខែយ៉ាងខ្លាំងចាប់តាំងពីខែឧសភា​ ឆ្នាំ២០០៩ នៅពេលដែលខ្លួនបាត់បង់ការងារចំនួន ២៤០.០០០ នាក់នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយស្ថិតិកូរ៉េ។

 អត្រាគ្មានការងារធ្វើបានថយចុះ ០,១ ភាគរយក្នុងមួយឆ្នាំ​ ប៉ុន្តែចំនួនអ្នកមានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម ២៦,៦ លាននាក់ក្នុងខែមីនា​ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយស្ថិតិកូរ៉េ៕

To Top