ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ច្បាប់គ្រប់គ្រងប្រទេ ស ក្នុងគ្រាមានអាសន្ន មិនមែនប្រឆាំងជាមួយប្រជាពលរដ្ឋទេ ហើយក៏មិនយកពលរដ្ឋជាខ្មាំង ដែរ គឺឆ្លើយតបនឹងឆន្ទៈពលរដ្ឋ ដែលបានចែកនៅក្នុងរដ្ឋធម្មនុញ្ញ នាពេលកន្លងទៅ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងធម្មការ និងសាសនា» នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ លោក ផៃ ស៊ីផាន បានថ្លែងថា ច្បាប់គ្រប់គ្រងប្រទេស ក្នុង គ្រាមានអាសន្នមិនមែនឆ្លើយតប អង្គការក្រៅរដ្ឋាភិបាល មិនមែនឆ្លើយតប ឆន្ទៈរបស់អង្គការ សិទ្ធិមនុស្សនានាទេ។
លោក មានប្រសាសន៍ថា «រាជរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោកធ្វើ ទៅតាមឆន្ទៈរួមរបស់មហាជន អ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ នៅក្នុងច្បាប់នេះ គឺមិនមែ នជាច្បាប់ប្រឆាំង មិនមែនយក ទិសដៅប្រឆាំងជាមួយប្រជាពលរដ្ឋទេ មិនមែនយក ប្រជាពលរដ្ឋជាខ្មាំងនោះទេ គឺជាការ ឆ្លើយតបនឹងអ្វីទៅជា ឆន្ទៈរបស់មហាជន របស់ប្រជា ពលរដ្ឋរបស់យើង ដែលបានចែកនៅក្នុង រដ្ឋធម្មនុញ្ញ ទៅតាមឆន្ទះរបស់ប្រជាពលរដ្ឋ កម្ពុជានៅក្នុងរដ្ឋធម្មនុញ្ញ»។
បន្ថែមពីនេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាល លើកឡើងថា អ្នកមិនចង់បានច្បាប់ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន គឺជាជនទុច្ចរិត ចេតនាចង់បង្កហេតុមួយ ដើម្បីបង្កភាពចលាចលក្នុងប្រទេស។អ្នកនាំពាក្យថា ប្រសិនបើប្រទេសមួយគ្មានច្បាប់ មិនមែនហៅថាប្រទេសនីតិរដ្ឋនោះទេ ដូច្នេះការធ្វើច្បាប់នេះ គឺស្ថិតក្នុងអំណាចនីតិរដ្ឋ ដែលមានច្បាប់មួយគ្រប់គ្រាន់។
សូមរំលឹកថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នៅថ្ងៃទី១៧ មេសា នេះថា ព្រឹទ្ធសភា បានអនុម័តទាំងស្រុង ចំពោះ លើសេចក្តី ព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីបើកផ្លូវឲ្យ សេចក្តី ព្រាងច្បាប់នេះ ឈានទៅដល់ការប្រកាសឲ្យ ប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ។
សេចក្ដីព្រៀងច្បាប់នេះ តាក់តែងឡើងមានគោលបំណងកំណត់អីពី បែបបទ នីតិវិធី និងលក្ខ ខណ្ខនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាប្រឈមមុខនឹង គ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដើម្បីការពារសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណ ការការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំង ការពារទ្រព្យសម្បត្តិ និងបរិស្ថាន៕
ដោយ ៖ អេង ប៊ូឆេង