សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនបានព្រមព្រៀងគ្នានៅថ្ងៃសុក្រនេះ ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយ ការធ្លាក់ចុះសេដ្ឋកិច្ចពីការរាតត្បាតវីរុសកូវីដ-១៩ និងថែរក្សាសង្វាក់ផ្គត់ផ្គង់ ពិភពលោក។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឲ្យដឹងថារដ្ឋមន្ត្រីឧស្សាហកម្មលោក Sung Yun-mo បានធ្វើខ្សែអាត់វីដេអូមួយជាមួយសមភាគីចិនរបស់លោក គឺលោក Zhong Shan ដើម្បីពិភាក្សាអំពីវិធីដើម្បីពង្រីកចំណងទាក់ទងសេដ្ឋកិច្ចរបស់ភាគីទាំងពីរ ចំពេលមានបរិយាកាសធុរកិច្ចដ៏លំបាកដែលបង្កឡើងដោយជំងឺរាតត្បាតនេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះកូរ៉េខាងត្បូងបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនអាចចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញនៅប្រទេសចិនភ្លាមៗដោយសារតែកិច្ចប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរ ដើម្បីរក្សាចង្វាក់ផ្គត់ផ្គង់៕ដោយ ឈូក បូរ៉ា