ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង សំណូរពរឲ្យមានការ លើកលែង ទណ្ឌកម្មបន្ថែមទៀត

RT News

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃអង្គារថា ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ នឹងត្រូវដកចេញជាបន្តបន្ទាប់ ដើម្បីស្តារទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​របាយការណ៍ ​របស់ Reuters កាលពី​ថ្ងៃ​ចន្ទ​ ដែល​បាន​អះអាង​ថា ​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​ផែនការ​មួយ​ដើម្បី​ផ្តល់​លទ្ធភាព​ ឱ្យ​រុស្ស៊ី​បន្ធូរបន្ថយ​ទណ្ឌកម្ម។

គួរឲ្យដឹងដែរថាចាប់តាំងពី ឡើងកាន់តំណែងមក ប្រធានាធិបតីអាមេរិក Donald Trump បានព្យាយាមស្តារទំនាក់ ទំនងជាមួយទីក្រុងមូស្គូ និងចរចារកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះ អ៊ុយក្រែនផងដែរ។

យោងតាមលោក Peskov ទីក្រុងមូស្គូមិនទាន់បាន ឮសេចក្តីថ្លែងការណ៍ ផ្លូវការណាមួយ អំពីបញ្ហានេះទេ ហើយចាត់ទុកថា ការរឹតបន្តឹងនេះខុសច្បាប់ នៅឡើយ ដោយក្នុងនោះលោកក៏បានសង្កត់ធ្ងន់ដែរថា ៖ប្រសិនបើយើងនិយាយ អំពីការធ្វើឱ្យទំនាក់ ទំនងទ្វេភាគី មានលក្ខណៈធម្មតានោះ ពួកគេចាំបាច់ត្រូវដោះលែង ពីបន្ទុកអវិជ្ជមាននៃអ្វី ដែលហៅថាទណ្ឌកម្ម៕

ប្រែសម្រួល៖ស៊ុនលី

To Top