ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក អំពាវនាវ ឱ្យមានការរួបរួមជាតិ ប្រឆាំងនឹងការយកពន្ធរបស់អាមេរិក

ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបានជំរុញ ប្រជាជនម៉ិកស៊ិក រួមទាំងអ្នកនៅក្នុងសហរដ្ឋអាមេរិក ឱ្យរួបរួមគ្នាប្រឆាំងនឹងពន្ធ ២៥ ភាគរយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើការនាំចេញរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Sheinbaum បានឲ្យដឹង ពីវិមានជាតិម៉ិកស៊ិកថា “ខ្ញុំអំពាវនាវឱ្យប្រជាជនម៉ិកស៊ិកទាំងអស់ឈរជាមួយគ្នា។ នេះគឺជាពេលវេលាដើម្បីការពារ អធិបតេយ្យភាពរបស់យើង” ដោយលោកស្រី បានហៅការផ្លាស់ប្តូរឯកតោភាគី និងការរំលោភលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលមានស្រាប់។

លោកស្រីបានលើកឡើងថា ម៉ិកស៊ិកនឹងឆ្លើយតបជាមួយនឹងវិធានការពន្ធគយ និងមិនមែនពន្ធ ដើម្បីលម្អិតនៅក្នុងសន្និបាតសាធារណៈមួយនៅទីលាន Zocalo កណ្តាលទីក្រុង ម៉ិកស៊ិក នៅថ្ងៃអាទិត្យ ។ នៅក្នុងនោះដែរលោកស្រី បានច្រានចោលសង្គ្រាម ពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ច ដើម្បីពង្រឹងការប្រកួតប្រជែង របស់អាមេរិកខាងជើង។

លោកស្រី Sheinbaum ក៏បានជំរុញប្រជាជន ម៉ិកស៊ិកនៅសហរដ្ឋអាមេរិក ឱ្យដាក់សម្ពាធដល់សមាជិកសភាប្រឆាំងនឹងការដំឡើងពន្ធនេះ ដោយព្រមានពីការប៉ះពាល់ដល់សេដ្ឋកិច្ច ។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាការទូតដើម្បីការពារប្រជាជន ម៉ិកស៊ិកនៅសហរដ្ឋអាមេរិក ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចទាំងពីរ ។

ជាមួយគ្នានេះដែរ ប្រធានាធិបតី ម៉ិកស៊ិករូបនេះ បានបញ្ជាក់បន្ថែមថា «យើងនឹងយកឈ្នះលើបញ្ហានេះ ព្រោះកម្លាំងដ៏ខ្លាំងបំផុត របស់យើងគឺប្រជាជនរបស់យើង»៕
ប្រែសម្រួល ឈូក បូរ៉ា

To Top