បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអាល្លឺម៉ង់ បានឈានដល់ដែន កំណត់ នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ពីឃ្លាំងអាវុធ របស់ខ្លួន នេះបើយោងតាមលោក Michael Stempfle អ្នកនាំពាក្យផ្លូវការ របស់ក្រសួងការពារជាតិ អាល្លឺម៉ង់។
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Stempfle ត្រូវបានសួរអំពីការផ្ទេរបន្ថែមនៃប្រព័ន្ធ Patriot និងអាវុធផ្សេងទៀតពីឃ្លាំងអាវុធអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន។
លោកបានបញ្ជាក់ថា ខណៈដែលទីក្រុងប៊ែរឡាំង បានផ្តល់ប្រព័ន្ធជាច្រើន ដល់អ៊ុយក្រែន រួចហើយ នោះមានប៉ុន្តែវាក៏មានដែន កំណត់របស់វាដែរ ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៊ែរឡាំង ក៏ត្រូវការផងដែរ ដើម្បីពង្រឹងសមត្ថភាព ការពារជាតិផ្ទាល់ខ្លួន និងធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មានទីតាំងល្អនៅក្នុងជម្លោះនេះ។
គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតមួយរបស់ទីក្រុងគៀវ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ហើយបានផ្តល់ ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើន ដល់ប្រទេសនេះផងដែរ សរុបប្រមាណជា៤៧ពាន់លានដុល្លារ មកហើយ។
មកទល់ពេលនេះគេមើលឃើញថា ជំនួយយោធាទាំងនោះរួមមានរថក្រោះ Leopard, រ៉ុក្កែតប្រឆាំងរថក្រោះ Panzerfaust 3, កាំជ្រួចប្រឆាំងយន្តហោះ Stinger និងរថពាសដែក ប្រឆាំងយន្តហោះ Gepardជាដើម៕
ប្រែសម្រួល៖ស៊ុនលី
