សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខា ភិបាលឈីលី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសឈីលី បានចុះបញ្ជីនៃករណីជំងឺកូវីដ១៩ដល់ទៅ៩.២៥២នាក់ និងមានអ្នកស្លាប់ចំនួន១១៦នាក់ ។
អនុរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសឈីលី លោក Paula Daza បានមានប្រសាសន៍ថា មនុស្សចំនួន៣.៦២១ នាក់បានជាសះស្បើយពីជំងឺ ។
រដ្ឋាភិបាលនៃប្រទេសឈីលី បានដាក់បញ្ជាយ៉ាងតឹងរឹងសម្រាប់សប្តាហ៍នេះ ដោយឲ្យប្រើប្រាស់ម៉ាស់ នៅពេលជិះតាមជណ្តើរយន្ត និងទីសាធារណៈ ដែលមានមនុស្សលើសពី១០នាក់ ដូចជានៅតាមផ្សារ ទំនើប សាលារៀន រោងភាពយន្ត ភោជនីយដ្ឋាន ហាងលក់ទំនិញធំៗ និងកន្លែងផ្សេងៗទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា