ព័ត៌មានអន្តរជាតិ

ការធ្លាក់ចុះនូវសេដ្ឋកិច្ចចិន មានផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង

សេអ៊ូល៖ ការស្រាវជ្រាវរបស់វិទ្យាស្ថាន គ្រប់គ្រងដោយរដ្ឋបាន ឲ្យដឹងនៅថ្ងៃច័ន្ទនេះថាការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ទំនងជាមានផលប៉ះពាល់ យ៉ាងខ្លាំងទៅលើប្រទេសកូរ៉េខាងត្បូង ដែលពឹងផ្អែកលើការនាំចេញ។

សេដ្ឋកិច្ចចិន បានកើនឡើង ៦ ភាគរយនៅក្នុងត្រីមាសទី៣ ធៀបនឹង ៦,៤ ភាគរយ និង ៦,២ ភាគរយនៅក្នុងត្រីមាសទី១ និងទី២ រៀងៗគ្នា ការធ្លាក់ចុះបានធ្វើឱ្យមានការព្រួយបារម្ភថាប្រទេសដែល មានសេដ្ឋកិច្ចធំលំដាប់ទី២ លើពិភពលោកមួយនេះ មិនអាចរក្សាកំណើនសេដ្ឋកិច្ច ៦ ភាគរយនាពេលអនាគត បាននោះទេ។

លោក Kim Seong-tae សមាជិកនៃវិទ្យាស្ថានអភិវឌ្ឍន៍ កូរ៉េបានលេីកឡេីងថា“ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាអំណាចចិន ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេស កូរ៉េខាងត្បូង” ៕ ដោយ ឈូក បូរ៉ា

To Top