ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងអំណរគុណដល់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិល ដែលបានជួយអភិវឌ្ឍន៍តំបន់ព្រៃស្នួល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ពីតំបន់អរសន្តិសុខទៅជាតំបន់អភិវឌ្ឍន៍ស្ទេីរគ្រប់វិស័យ។

ការថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វេីឡេីងបន្ទាប់ពីលោក សយ សុភាព បង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកក្នុងន័យដេីមទាំងស្រុងថា “មកដល់ពេលនេះការអភិវឌ្ឍន៏នៅតំបន់ព្រៃស្នួល ឃុំរវៀង ស្រុកសំរោងបាននិងកំពុងបន្តតាមរយៈការវិនិយោគបរទេសដោយសាងសង់រោងចក្រថ្មីៗចំនួន៤បន្ថែមលើរោងចក្រកំពុងដំណើរការនៅតំបន់ផ្សេងទៀតនៃខេត្ត តាកែវ។ដោយសារតម្រូវការដីចាក់បំពេញទីតាំងរោងចក្រ ដីនៅក្នុង អូ ប្រឡាយត្រូវបានស្តារឱ្យជ្រៅទៅតាមបទដ្ឋានបច្ចេកទេស និង លើកបានជាផ្លូវពី៤ម-៨ម។

ជាក់ស្តែងនៅរដូវប្រាំងកន្លងមកនេះ តំបន់ព្រៃស្នួលគ្របដណ្តប់លើភូមិចំនួន៥ នៃ៤ឃុំ ផ្ទៃដីធ្វើស្រែប្រាំងជិត ១៥០ហ.តមានទឹកស្រោចស្រពគ្រប់គ្រាន់ហើយបានច្រូតកាត់បណ្តើរៗដោយនៅសល់ទឹកទៀត(យើងខ្ញុំបានបូបទឹកទម្លាក់ពីបឹងរកា)មកជួយសង្រ្គោះ។នៅមុននេះខ្ញុំបានស្តារអូរបន្ថែមសម្រាប់ស្តុកទឹកបន្ទាប់មកខ្ញុំបាននិងកំពុងបន្តស្តារពីអូរឱ្យទៅជាអាងស្តុកទឹករាប់មុឺនម៉ែត្រគូប ដោយទីតាំងអំណោយផលមិនសម្រាប់ស្រែប្រាំងទេ តែតម្រូវការជាច្រើនទៀតនៅតំបន់ជុំវិញនោះ។


យើងខ្ញុំនៅបន្តស្តារប្រឡាយរំដោះទឹកមកពីខាងលើផ្លូវជាតិលេខ២ និងបានជាប្រយោជន៏បង្កបង្កើនផលស្រែប្រាំងសម្រាប់អ្នកក្បែរនោះ និងបញ្ជៀសជំនន់ទឹកភ្លៀងប្រសិនបើមាន។ និយាយជារួមខ្ញុំរួមជាមួយអាជ្ញាធរ អ្នកស្រុកធ្វើឱ្យតំបន់ព្រៃស្នួលមានព័ណ៌បៃតងនិងក្លាយជាតំបន់ សេដ្ឋកិច្ចសម្រាប់បងប្អូនអ្នកភូមិនៃស្រុកសំរោង។ សរុបមកអាជ្ញាធរខេត្តមិនត្រឹមតែខិតខំ រកការងារជូនកូនចៅអ្នកស្រុកទេថែមទាំងធ្វើឱ្យអ្នកស្រុកកែក្រែមុខមាត់ថ្មីទៀត”។ បន្ទាប់ពីការបង្ហោះរបស់លោក សយ សុភាព សម្ដេចតេជោ ហ៊ុន សែន បានចូលទៅបញ្ចេញមតិ(ខាំមិន)ថា “អរគុណសម្រាប់ការចូលរួមជួយដល់ប្រជាជន”៕






