ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអ៊ុយក្រែន៖ F-16 របស់អឺរ៉ុប មិនអាចប្រយុទ្ធឈ្នះ Su-35 របស់រុស្ស៊ីបានទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuri Ignat បាននិយាយថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ដោយប្រទេសលោកខាងលិច មិនអាចប្រកួតប្រជែងជាមួយនឹង យន្តហោះចម្បាំងពហុមុខងារ Su-35 របស់រុស្ស៊ីក្នុងការប្រយុទ្ធតាមអាកាសបានទេ ។

រំលឹកដែរថាកន្លងមកទីក្រុងវ៉ាស៊ីនតោន បានអនុម័តការប្រគល់យន្តហោះ F-16 ទៅកាន់ទីក្រុងគៀវ ពោលគឺតាំងតែពីពាក់កណ្តាលឆ្នាំ២០២៣ ដោយអនុញ្ញាតឱ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនយន្តហោះចម្បាំង និងបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន Novosti.Live កាលពីថ្ងៃអង្គារ លោក Ignat បានចង្អុលបង្ហាញថា ការកែប្រែដែលអ៊ុយក្រែនមិនអាចប្រកួតប្រជែង មួយទល់នឹងមួយនៅក្នុងសមរភូមិផ្លូវអាកាសបាននោះទេ។ យើង​ត្រូវ​ការ​វិធី​សាស្ត្រ​ដ៏ប្រសិទ្ធភាព ជាងនេះដើម្បីប្រឈមមុខនឹង Su-35 ជា​យន្តហោះ​ចម្បាំងរបស់រុស្សី។

គួរឲ្យដឹងដែរថាប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស បានសន្យាផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយន្តហោះ F-16 ចំនួន៨០គ្រឿង ទោះបីជាភាគច្រើននឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីទៅដល់ក៏ដោយ។

កាលពីឆ្នាំ២០២៤អ៊ុយក្រែនបានទទួលយន្តហោះប្រហែល១៨គ្រឿង ប៉ុន្តែ F-16 មួយបានបាត់បង់នៅក្នុងខែសីហា នៅពេលដែលអ្នកបើកយន្តហោះជើងចាស់ម្នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់៕

ប្រែសម្រួល៖ ស៊ុន លី

To Top