ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក ម៉ិកស៊ិក នឹងសម្រេចចិត្តនៅថ្ងៃទី០២ ខែមេសា ថាតើត្រូវដាក់ពន្ធគយទៅវិញទៅមក បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ដល់ ២៥ភាគរយ។
លោកស្រី Sheinbaum បានឲ្យដឹងថា “យើងសង្ឃឹមថាពន្ធគយទៅវិញទៅមក នឹងមិនចាំបាច់ទេ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង” ដោយសង្កត់ធ្ងន់លើការចរចា ដែលកំពុងបន្តនៅក្រោមកិច្ចព្រមព្រៀង US-Mexico-Canada Agreement (USMCA)។
លោកស្រីប្រធានាធិបតីបានបន្ថែមថា ប្រទេសម៉ិកស៊ិក រក្សាការសន្ទនាយ៉ាងជិតស្និទ្ធជាមួយអ្នកផលិតដែកថែប និងអាលុយមីញ៉ូមក្នុងស្រុក មុនពេលការសម្រេចចិត្តនៅខែមេសា ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកលោល Marcelo Ebrard ក៏កំពុងពិភាក្សាអំពីបញ្ហានេះជាមួយ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Howard Lutnick ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី០៤ ខែមីនាអំពីការដាក់ពន្ធ ២៥ភាគរយយ៉ាងទូលំទូលាយលើម៉ិកស៊ិក ដែលបានចូលជាធរមាននៅថ្ងៃតែមួយ៕
ប្រែសម្រួល ឈូក បូរ៉ា
