ព័ត៌មានអន្តរជាតិ

អ៊ីតាលី ធ្វើពហិកាមិនចូលរួម កិច្ចប្រជុំកំពូល មួយជាមួយអង់គ្លេស បារាំងលើបញ្ហា នៅអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នឹងមិនចូលរួមក្នុង សន្និសីទវីដេអូនាពេលខាងមុខ ដែលស្នើឡើងដោយចក្រភពអង់គ្លេស និងបារាំង ដែលក្នុងនោះអ្វីដែលគេហៅថា សម្ព័ន្ធនៃឆន្ទៈឬCoalition of the willing ដែលមានបំណងបង្កើនការគាំទ្រ ផ្នែកយោធាសម្រាប់អ៊ុយក្រែន នោះទេ។

នៅក្នុងអត្ថបទមួយរបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារកាសែត La Repubblica បាននិយាយថាប្រាកដណាស់ដែលលោក ស្រីMeloni នឹងធ្វើពហិការកិច្ចប្រជុំ អនឡាញ របស់មេដឹកនាំអឺរ៉ុប ខាងលិចដែលត្រូវបានកោះប្រជុំ ដោយនាយករដ្ឋមន្ត្រី អង់គ្លេស Keir Starmer នៅថ្ងៃសៅរ៍នេះ។

នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​បាន​រាយការណ៍​ថាដោយសារ​នាង​មិន​យល់ស្រប​នឹង​ការ​ជំរុញ​ដោយ​ទីក្រុង​ឡុង និង​ប៉ារីស​ក្នុង​ការ​បញ្ជូន​កងរក្សា​សន្តិភាព​ទៅ​ជួយ​ក្រុង​គៀវដូច្នេះលោកស្ឬី Meloni ជឿជាក់ថាលោក Starmer និងប្រធានាធិបតីបារាំង Emmanuel Macron កំពុង ប្រញាប់ប្រញាល់ទៅមុខ ជាមួយនឹងគំនិត របស់ពួកគេខ្លាំងពេកហើយ។

កាសែតLa Stampa ដដែលបានកត់សម្គាល់ថាការផ្លាស់ប្តូរដោយទីក្រុងរ៉ូមអាច បំបែកផ្នែកខាងមុខដែលលោក Keir Starmer និង Emmanuel Macron កំពុងព្យាយាមរៀបចំ ។

គួរឲ្យដឹងដែរថាអាជ្ញាធរអ៊ីតាលី បានសម្រេចចិត្ត ដកខ្លួនចេញពីសន្និសីទតាមវីដេអូ បន្ទាប់ពីមានការពិភាក្សាយ៉ាង ទូលំទូលាយ ជាមួយរដ្ឋាភិបាលផ្សេងទៀត រួមទាំងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top