ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ប្រេសិតពិសេស អាមេរិក ៖ លោក Putin និងលោក​ Trump នឹងអាចយល់ព្រម លើបទឈប់បាញ់ គ្នាឆាប៉ៗនេះ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Steve Witkoff បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ប្រធានាធិបតី នៃប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងមានការ អំពាវនាវមួយ ក្នុងសប្តាហ៍នេះ ដើម្បីយល់ព្រមលើបទ ឈប់បាញ់នៅក្នុង ជម្លោះអ៊ុយក្រែន។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ លោក Witkoff បាននិយាយថា លោកមានជំនួបវិជ្ជមាន ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលមានរយៈពេលពី៣ទៅ៤ម៉ោង។

លោក Witkoff បានធ្វើដំណើរ ទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញជូនលោកPutin ជាមួយនឹងព័ត៌មានលម្អិតនៃសំណើបទឈប់បាញ់ ដែលបានព្រមព្រៀង ដោយមន្ត្រីអាមេរិក និងអ៊ុយក្រែន។

មន្ត្រីរដ្ឋាភិបាលអាមេរិករូបនេះបានថ្លែងទៀតថា៖យើងទទួលបានលទ្ធផលវិជ្ជមានមួយចំនួនចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ការពិភាក្សាដែលដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងរដ្ឋលេខាធិការ Marco Rubio របស់យើង។ ខ្ញុំពណ៌នាការសន្ទនារបស់ខ្ញុំជាមួយប្រធានាធិបតី Putin ថាមានភាពវិជ្ជមានដូចគ្នា។

គួរឲ្យដឹងដែរថាលោក Witkoff ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាសហការីយូរអង្វែងរបស់លោក Trump នាពេលថ្មីៗនេះ បានបំពេញតួនាទីការទូតសំខាន់ៗ រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចរចាសន្តិភាព នៅក្នុងជម្លោះអ៊ុយក្រែនផងដែរ។

កន្លងមកលោក Putin បានសម្តែងការគាំទ្រ ចំពោះបទឈប់បាញ់ ដែលអាចកើត មានរយៈពេល៣០ថ្ងៃ នៅក្នុងជម្លោះអ៊ុយក្រែន ប៉ុន្តែបានលើកឡើងពីការព្រួយ បារម្ភអំពីការអនុវត្តរបស់ខ្លួន ។ គាត់ក៏បានផ្តល់ពេលវេលា ដល់កងកម្លាំង អ៊ុយក្រែន ដែលឡោមព័ទ្ធនៅតំបន់ Kursk នៃប្រទេសរុស្ស៊ីដើម្បីចុះចាញ់ ដោយធានាពួកគេថាជីវិត របស់ពួកគេនឹងត្រូវបានការពារ ហើយពួកគេនឹង ត្រូវបានផ្តល់ការព្យាបាលផង៕

ប្រែសម្រួល៖ស៊ុនលី

To Top