ព័ត៌មានអន្តរជាតិ

រុស្សី និងអាមេរិក ព្រមព្រៀងបទឈប់បាញ់គ្នា លើបញ្ជីទីតាំងមួយចំនួន ដែលផ្គត់ផ្គង់ថាមពល

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTវិមានក្រឹមឡាំង បានចេញផ្សាយបញ្ជី នៃទីតាំងផ្គត់ផ្គង់ថាមពល ដែលស្ថិតនៅក្រោមបទ ឈប់បាញ់បណ្តោះអាសន្ន ដោយសហរដ្ឋអាមេរិក រវាងរុស្ស៊ីនិងអ៊ុយក្រែន ។
គួរឲ្យដឹងដែរថា ការផ្អាកនៅក្នុងការវាយប្រហារ រយៈពេលវែងប្រឆាំងនឹងគោលដៅ បែបនេះបានចូលជាធរមាននៅថ្ងៃទី១៨ខែមីនា ហើយនឹងមានរយៈពេល៣០ថ្ងៃ នេះបើយោងតាមការ ប្រកាសដោយភាគីរដ្ឋាភិបាល នៃទីក្រុងមូស្គូ។

ក្នុងនោះគេប្រភេទនៃទីតាំងថាមពលដែលស្ថិតក្រោមបទឈប់បាញ់រួមមាន កន្លែងកែច្នៃប្រេង និងឧស្ម័ន រួមទាំងស្ថានីយ៍បូមទឹក និងបំពង់បង្ហូរប្រេង កន្លែងផលិត និងចែកចាយអគ្គិសនី រោងចក្រថាមពលនុយក្លេអ៊ែរ និងទំនប់វារីអគ្គិសនីជាដើម។

ទីក្រុងមូស្គូបានកត់សម្គាល់ថា បទឈប់បាញ់អាចអូសបន្លាយលើសពីរយៈពេល៣០ថ្ងៃ ប្រសិនបើភាគីទាំងពីរយល់ព្រមគ្នាហើយបន្ថែមថា ប្រសិនបើភាគីណាមួយបំពានកិច្ចព្រមព្រៀងនោះ ភាគីម្ខាងទៀតអាចពិចារណាខ្លួនឯងថារួចផុតពីកាតព្វកិច្ចរបស់ខ្លួនបាន។

ការផ្អាកការធ្វើការ វាយប្រហារ ត្រូវបានស្នើឡើង ដំបូងដោយលោក Trump ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងពេលការហៅទូរស័ព្ទ កាលពីសប្តាហ៍មុន ដោយជាលទ្ធផលមេដឹកនាំ​រុ​ស្ស៊ី​បាន​យល់ព្រម ហើយ​បញ្ជា​ឱ្យ​យោធា​ប្រទេស​នេះ​បញ្ឈប់​ការ​វាយប្រហារ​លើ​រោងចក្រ​ថាមពល​ របស់​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់ ។

ដោយឡែកភាគីខាងអ៊ុយក្រែនវិញ លោកZelensky ក៏បានប្រកាសគាំទ្រជាសាធារណៈ នូវគំនិតនៃបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីវាត្រូវបានប្រកាស ជាលើកដំបូងនោះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top