ព័ត៌មានអន្តរជាតិ

លោក​ អាបេ​ ថ្កោលទោសការបាញ់មីស៊ីល របស់កូរ៉េខាងជើង​ នៅកិច្ចប្រជុំកំពូលដែល ទាក់ទងនឹងអាស៊ាន​ នៅបាងកក

បាងកក៖​ នាយករដ្ឋមន្រ្តីជប៉ុនលោក​ ស៊ីនហ្សូ​ អាបេ​  នៅថ្ងៃច័ន្ទនេះបានថ្កោលទោស យ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង​ នៅក្នុងកិច្ចប្រជុំដែលទាក់ទងនឹងអាស៊ាន​ ដោយថាពួកគេរំលោភយ៉ាងច្បាស់នូវ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 

នៅកិច្ចប្រជុំកំពូលនៅជាយក្រុងបាងកក​ លោកអាបេ​ ក៏បានជំរុញមេដឹកនាំនៃ ប្រទេសនានាក្នុងអាស៊ានបូក ៣ គឺចិន​ កូរ៉េខាងត្បូង​ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ និងជប៉ុន​ ដើម្បីអនុវត្តការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ទៅលើក្រុងព្យុងយ៉ាង​ ដើម្បីសម្រេចបាននូវ ការរំសាយអាវុធនុយក្លេអ៊ែរ។ 

យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា លោកអាបេ​ បានប្រាប់មេដឹកនាំទាំងអស់ថា​ លោកពិតជាចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើងលោក គីម​ ជុងអ៊ុន​ ដោយគ្មានលក្ខខណ្ឌដើម្បីធ្វើឱ្យមានភាព លេចធ្លោជាងបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុន​ របស់ក្រុងព្យុងយ៉ាង​ ក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០៕

ដោយ​ ឈូក បូរ៉ា

To Top