ព័ត៌មានអន្តរជាតិ

ថៃ សន្យាបង្កើនការទិញ ទំនិញពីអាមេរិក និងបញ្ជូនគណៈប្រតិភូ ទៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ

BangkokPost

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា រដ្ឋាភិបាល បានសន្យាបង្កើនការ នាំចូលថាមពល យន្តហោះ និងផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការផ្តល់ជូនរបស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធ ៣៦ភាគរយ របស់សហរដ្ឋអាមេរិក លើការនាំចេញរបស់ថៃ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងដឹកនាំគណៈប្រតិភូទៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម ហើយប្រាប់សហរដ្ឋអាមេរិកថា ប្រទេសថៃមិនត្រឹមតែជាប្រទេសនាំចេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តដ៏គួរឱ្យទុកចិត្ត របស់សហរដ្ឋអាមេរិកផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ការកត់សម្គាល់ របស់លោកស្រី នាយករដ្ឋមន្រ្តីថៃ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីការរិះគន់បានលេចឡើងជុំវិញ ការឆ្លើយតបយឺត របស់រដ្ឋាភិបាល ចំពោះការដំឡើង ពន្ធរបស់ប្រធានាធិបតី Trump ជាពិសេសនៅពេលប្រៀបធៀប ទៅនឹងប្រតិកម្មរហ័សរបស់មេដឹកនាំនៃប្រទេសអាស៊ានផ្សេងទៀត។

លោកស្រីបាននិយាយថា សហរដ្ឋអាមេរិកបានដាក់ពន្ធ ៣៦ភាគរយ លើការនាំចេញរបស់ថៃ និងប្រទេសជាច្រើនផ្សេងទៀត ដែលស្ថិតក្នុងស្ថានភាព ស្រដៀងគ្នា និងរៀបចំវិធានការឆ្លើយតប។ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា “យើងជឿថាពិភពលោក នឹងឃើញការសងសឹកយ៉ាងខ្លាំងក្លាតាមរយៈឧបករណ៍ពន្ធ ។ ប្រទេសជាច្រើនបានសម្រេចចិត្តពិភាក្សា ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែគ្មាននរណាម្នាក់បានឃើញ លទ្ធផលសន្និដ្ឋានណាមួយឡើយ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top