ភ្នំពេញ ៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) បានឲ្យដឹងថា ពលករខ្មែរម្នាក់ឈ្មោះ តែម តួ ដែលធ្វើការងារ ផ្នែកឧស្សាហកម្ម នៅតំបន់ឈុងឆង់ណាមដូ នៃសាធារណរដ្ឋកូរ៉េ បានទទួលមរណភាព ដោយសារធ្វើអត្តឃាត (ចងក) នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ក្រោយការទទួលមរណភាព ក្រុមការងារ គ.ប.ប.ព.ប អនុព័ន្ធការងារអមស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគ្រួសារសព កំពុងពិភាក្សា អំពីនីតិវិធីបូជាសព ៕


