ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ​​​ចេញមកធ្វើការឆ្លើយតប ចំពោះការកំណត់ពេលវេលា បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយលោក Trump

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ការចរចាដែលកំពុងបន្ត ដើម្បីទទួលបានសន្តិភាពនៅក្នុងជម្លោះអ៊ុយក្រែនគឺ ពិបាកណាស់ទៅហើយ ប៉ុន្តែរុស្ស៊ីនៅតែប្តេជ្ញាចិត្ត ក្នុងការសម្រេច បាននូវដំណោះស្រាយនេះ។

ការអត្ថាធិប្បាយរបស់លោក Peskov ធ្វើឡើងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអាមេរិក Donald Trumpដែលលោករំពឹងថា នឹងមានការឆ្លើយតប ពីទីក្រុងមូស្គូ លើកិច្ចព្រមព្រៀងសន្តិភាព ដែលបានស្នើឡើងជាមួយ ទីក្រុងគៀវ នៅចុងសប្តាហ៍នេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមាន ក្រឹមឡាំងត្រូវបានសួរថា តើការកត់សម្គាល់របស់លោក Trump ស្នើកិច្ចព្រមព្រៀង នៅពីក្រោយឆាកណាមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូដែរឬទេ។

ជាការឆ្លើយតបលោក​បាន​ទទួល​ស្គាល់​វឌ្ឍនភាព​មួយ​ចំនួន​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​ជម្លោះ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​តែ​មាន​នៅ​លើ​តុនៅឡើយ។

លោក Peskov បាននិយាយថា ៖ យើងជឿថាវឌ្ឍនភាពជាក់លាក់អាចត្រូវបានបញ្ជាក់រួចហើយ។ វឌ្ឍនភាពនេះទាក់ទង នឹងការផ្អាកបណ្តោះអាសន្ន ដែលរុស្ស៊ីបានប្រកាន់ខ្ជាប់ គឺការមិនធ្វើវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។

នៅក្នុងសន្និសីទសារព័ត៌មាន មួយនៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានរំលឹកឡើងវិញថាលោករំពឹងថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនយ៉ាងឆាប់រហ័ស ហើយបានបង្ហាញថា លោករំពឹងថានឹងបានឮពីទីក្រុងម៉ូស្គូ ក្នុងរយៈពេលដ៏ខ្លីទាក់ទងនឹងសំណើបទឈប់បាញ់ ។

មិនត្រឹមតែប៉ុណ្ណោះទេលោក Trump ថែមទាំងបាននិយាយថា ៖ យើងនឹងឃើញថា តើវានឹងទៅជាយ៉ាងណា។ យើងនឹងស្តាប់ពីពួកគេនៅសប្តាហ៍នេះ ។ ឆាប់ៗនេះ ជាក់ស្តែង ហើយយើងនឹងឃើញ។ ប៉ុន្តែយើងចង់ឱ្យការស្លាប់ និងការសម្លាប់ត្រូវបានបញ្ឈប់ជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

To Top