ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមបញ្ជូនប្រេសិត ពិសេសរបស់ខ្លួន ទៅកាន់ប្រទេសរុស្សីម្តងទៀត

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍CNN បានអះអាងដោយដកស្រង់ ប្រភពអនាមិកមួយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump គ្រោងនឹងជួបប្រជុំមួយបន្ថែមទៀត រវាងបេសកជនពិសេស Steve Witkoff និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី។

លោក Witkoff បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បីដងរួចមកហើយនៅឆ្នាំនេះ ខណៈដែលប្រធានាធិបតី អាមេរិកព្យាយាម ធ្វើអន្តរាគមលើបទឈប់បាញ់ រវាងទីក្រុងគៀវនិងទីក្រុងមូស្គូ។

នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទូរទស្សន៍ CNN បានដកស្រង់ ប្រភពរបស់ខ្លួនបន្ថែមទៀតថា ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានគេរាយការណ៍ថា បានបង្ហាញដល់មន្ត្រីអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប មួយចំនួនក្នុងអំឡុងពេល កិច្ចប្រជុំថ្នាក់កំពូលនៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ រំពឹងថានឹងមានបទឈប់ បាញ់នៅតាមខ្សែបន្ទាត់ខាងមុខបច្ចុប្បន្ន។

លោក Witkoff ធ្លាប់បានប្រាប់ Fox News ថា ថ្លែងមតិលើជំនួប របស់លោកជាមួយលោក Putin នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍មុន ថា កិច្ច​ពិភាក្សា​ជិត​៥​ម៉ោង​គឺ​ជា ការ​បង្ខំ ហើយ​ថា វិមាន​ក្រឹមឡាំង​កំពុង​ស្វែង​រក​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​ជម្លោះ​អ៊ុយក្រែន។

បន្ថែមពីនោះបេសកជន ពិសេសរបស់លោក Trump បានអះអាងថា ទីក្រុងមូស្គូ និងទីក្រុងគៀវ ប្រហែលអាចឈាន ទៅដល់ចំណុចណាមួយ ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពិភពលោកទាំងមូលក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top