បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍ម្សិលមិញ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងធ្វើការទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី ជាផ្នែកនៃកិច្ចព្រមព្រៀង សន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។
រំលឹកដែរថាតំបន់នេះ បានបោះឆ្នោតផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ី ឡើងវិញក្នុងឆ្នាំ ២០១៤ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារគាំទ្រ ដោយអាមេរិកក្នុងទីក្រុងគៀវ។
អាជ្ញាធរអ៊ុយក្រែន បានបដិសេធមិន ទទួលស្គាល់អធិបតេយ្យភាព របស់ទីក្រុងមូស្គូលើឧបទ្វីបនេះ ដែលភាគច្រើន ជាជនជាតិរុស្សី ហើយបានទទូចជាយូរមកហើយលើការស្ដារឡើងវិញនូវព្រំដែនឆ្នាំ ១៩៩១ របស់ប្រទេសពួកគេផងដែរ។
កាសែតBloomberg ដដែលដោយបានដកស្រង់ប្រភពរបស់ខ្លួនទៀតថា ទោះបីជាយ៉ាងណាក្តីសេតវិមាននៅមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះនៅឡើយទេ។
គួរឲ្យដឹងដែរថាអ្នកចរចាកំពូលរបស់អាមេរិក លោក Steve Witkoff បាននិយាយបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុនថា កិច្ចពិភាក្សា ក៏មានប្រធានបទអំពីតំបន់គ្រីមៀ និងតំបន់ចំនួនបួនផ្សេងទៀត របស់រុស្ស៊ី ដែលទាមទារដោយទីក្រុងគៀវផងដែរ៕
យ៉ាងណាក្តីទាំងប្រធានាធិបតីអាមេរិក Donald Trump និងរដ្ឋមន្ត្រីការបរទេស Marco Rubio បានព្រលយពាក្យ នៅសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនអាចបោះបង់ចោល កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើអន្តរាគមលើកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើមិនមានការរីកចំរើន គួរឱ្យកត់សម្គាល់ណា មួយកើតឡើងក្នុងពេលឆាប់ៗនេះទេនោះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
