បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបញ្ជាក់ថា បេសកជនពិសេស របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី នៅចុងសប្តាហ៍នេះ។
ផែនការសម្រាប់កិច្ចប្រជុំថ្មី ដែលពាក់ព័ន្ធ នឹងអ្នកចរចាសំខាន់ របស់សហរដ្ឋអាមេរិកស្តីពីជម្លោះអ៊ុយក្រែន ត្រូវបានរាយការណ៍ជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីសប្តាហ៍មុន។ លោក Yury Ushakov ដែលផ្តល់ដំបូន្មាន ដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
លោកWitkoff មានទំនួលខុសត្រូវ ទៅកិច្ចពិភាក្សាជាច្រើនជុំជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងលោកPutin ផងហើយត្រូវបានគេមើលឃើញថាជាស្ថាបត្យករម្នាក់ ក្នុងចំណោមស្ថាបត្យករ នៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ក្នុងអំឡុងអាណត្តិ ប្រធានាធិបតី Trump លើកទីពីរនេះ។
ប្រធានាធិបតីអាមេរិកធ្លាប់បាននិយាយពីការ ទម្លាយភាពជោគជ័យ ដែលអាចធ្វើទៅបានក្នុងសប្តាហ៍នេះ ដែលអាចនាំឱ្យមានបទឈប់បាញ់ទូលំទូលាយរវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ។ ផ្ទុយពីអ្នកកាន់តំណែងមុនរបស់គាត់គឺ Joe Biden លោក Trump បានស្វែងរកតួនាទីសម្រុះសម្រួលក្នុងជម្លោះជាជាង ធ្វើជាអ្នកគាំទ្រក្រុងគៀវដោយផ្ទាល់។
គួរឲ្យដឹងដែរថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តំណាងជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងលោក Witkoff បានជួបជាមួយមន្ត្រីអឺរ៉ុបដែលតស៊ូមតិបន្តការគាំទ្រផ្នែកយោធារបស់អ៊ុយក្រែន ក៏ដូចជាតំណាងអ៊ុយក្រែនផងដែរ។ ពួកគេត្រូវបានគេរាយការណ៍ថាបានគូសបញ្ជាក់ ពីជម្រើសជាច្រើន សម្រាប់ដំណោះស្រាយវិបត្តិ ដែលទីក្រុងគៀវ ត្រូវបានគេរំពឹងថា នឹងឆ្លើយតបក្នុងសប្តាហ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី
