ព័ត៌មានជាតិ

នាវាចម្បាំងរុស្ស៊ី ៣គ្រឿង ចូលចតនៅព្រះសីហនុ

ភ្នំពេញ ៖ នាវាចម្បាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន៣គ្រឿង ដែលមាននាវិក ជិត៣០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃ២៨មេសា ដល់ថ្ងៃ១ឧសភា ។

នាវាទាំង៣គ្រឿងនេះ ទី១-មានឈ្មោះ REZKIY លេខ 343 , ទី-២ HERO លេខ 339 និងទី៣-ឈ្មោះ ECHENGA។

នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីទាំង៣គ្រឿងនេះ ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ។

នាឱកាសដំណើរទស្សនកិច្ចនេះ លោក វរនាវីឯក ALEKSEI ANTSIFEROV នឹងដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម ជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ , មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងមេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ ។
ជាមួយគ្នានេះដែរ ក៏នឹងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាមផងដែរ៕

To Top