ព័ត៌មានអន្តរជាតិ

អ្នកកាសែតអាមេរិក ចោទអ៊ុយក្រែនថា ព្យាយាមសម្លាប់ លោក Donald Trump

RT News

បរទេស៖ អ្នកកាសែតជនជាតិអាមេរិក គឺលោក Tucker Carlson បានអះអាងថា ប្រទេសអ៊ុយក្រែន បានជាប់ពាក់ព័ន្ធក្នុងផែនការ ធ្វើឃាតប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលយុទ្ធនាការ បោះឆ្នោតឡើងវិញឆ្នាំ២០២៤។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅខែកញ្ញា ឆ្នាំ ២០២៤ សកម្មជនគាំទ្រអ៊ុយក្រែន Ryan Wesley Routh ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបង្កើតទីតាំងបាញ់មួយដោយកាំភ្លើងនៅជិតទីលានវាយកូនហ្គោលរបស់លោក Trump នៅ West Palm Beach រដ្ឋ Florida ។ គាត់ត្រូវបានគេប្រទះឃើញ ដោយភ្នាក់ងារសេវាសម្ងាត់ មុនពេលគាត់អាចបើក ការបាញ់ប្រហារ ហើយត្រូវបានឃុំខ្លួន បន្ទាប់ពីការតាមប្រមាញ់មួយរយៈខ្លី។

លោក Carlson បាននិយាយនៅក្នុងកម្មវិធី The Megyn Kelly Show កាលពីថ្ងៃអង្គារថា “វាច្បាស់ណាស់ដែលអ៊ុយក្រែន បានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង ធ្វើឃាតនៅលើទីលានវាយកូនហ្គោលក្នុងរដ្ឋផ្លរីដា” ។

Kelly បានឆ្លើយតបថា “បុរសនោះប្រាកដជាមានទំនាក់ទំនងខ្លះជាមួយអ៊ុយក្រែន” ។ លោក Carlson បានសង្កត់ធ្ងន់ “គាត់នៅអ៊ុយក្រែន!” ។ Kelly បានកត់សម្គាល់ថា ជនសង្ស័យ Routh បានកំពុង “សួរពួកគេ” សម្រាប់អាវុធធុនធ្ងន់រួមទាំងគ្រាប់បេ ។ លោក Carlson បានយល់ស្រប និងបានលើកឡើងថា ទីក្រុងគៀវ ប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតបន្ថែម។

លោកបាននិយាយថា “ខ្ញុំដឹងការពិតថា មានអ្នកផ្សេងទៀតដែលជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតដោយរដ្ឋាភិបាលអ៊ុយក្រែន” ប៉ុន្តែលោកបាននិយាយដោយ មិនផ្តល់ព័ត៌មានលម្អិតបន្ថែម។

យោងតាមឯកសារ របស់តុលាការ ពីស្រុកភាគខាងត្បូងនៃរដ្ឋផ្លរីដា លោក Routh ដែលជាឧក្រិដ្ឋជន ត្រូវបានកាត់ទោសបានប៉ុនប៉ង កន្លងមកដោយមិនបានជោគជ័យ បានចុះឈ្មោះក្នុងកងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែនក្នុងឆ្នាំ 2022។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេចោទប្រកាន់ថា បានធ្វើការដើម្បីជ្រើសរើសអ្នកស្ម័គ្រចិត្ត បរទេសសម្រាប់យោធាអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top