បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទូរស័ព្ទទៅកាន់ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ភេរវកម្មកាលពីខែមេសា នៅតំបន់កាស្មៀរ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយ នៅលើបណ្តាញសង្គម X ថា ៖ លោកបានសម្តែង ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតស្លូតត្រង់ និងបានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងដល់ប្រទេសឥណ្ឌាក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ជនស៊ីវិល២៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ខែមេសានៅតំបន់ Baisaran ក្បែរ Pahalgam ក្នុងទឹកដី Jammu និង Kashmir របស់ឥណ្ឌា ។
ការវាយប្រហារនេះ បាននាំឱ្យមានការធ្លាក់ចុះយ៉ាង ខ្លាំងនៅក្នុងទំនាក់ ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាប្រទេសប្រដាប់ អាវុធនុយក្លេអ៊ែរទាំងពីរ។
វិមានក្រឹមឡាំង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាលោកPutin-Modi មានលក្ខ ណៈយុទ្ធសាស្ត្រ នៃទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា នៃភាពជាដៃគូដែលមានសិទ្ធិពិសេស ត្រូវបានសង្កត់ធ្ងន់ ហើយទំនាក់ទំនង ទាំងនេះ មិនស្ថិតនៅក្រោមឥទ្ធិពលខាងក្រៅទេ ហើយបន្តអភិវឌ្ឍយ៉ាងស្វាហាប់ គ្រប់ទិសដៅទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
