ព័ត៌មានអន្តរជាតិ

កងកម្លាំងអេហ្ស៊ីប និយាយថា បានសម្លាប់ពួក សកម្មប្រយុទ្ធជិត ១០០នាក់ នៅក្នុងខេត្តស៊ីណៃ

បរទេស៖ យោធាអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងសន្តិសុខអេហ្ស៊ីប ទើបបានសម្លាប់ពួកសកម្ម ប្រយុទ្ធក្រុមរដ្ឋឥស្លាមជ្រុលនិយម ចំនួន៨៣នាក់ នៅកណ្ដាលនិងភាគខាងជើង នៃខេត្តស៊ីណៃ កាលពីខែមុន។

ក្រោយពីនោះ យោធារបស់ប្រទេសអេហ្ស៊ីប ក៏បាននិយាយប្រាប់ផងដែរថា កងកម្លាំងសន្តិសុខ បានចាប់ឃុំខ្លួនជនសង្ស័យឧក្រិដ្ឋកម្ម ចំនួន៦១នាក់ ហើយនិងបានរកឃើញ និងបំផ្ទុះចោល នូវគ្រាប់ជាតិផ្ទុះចំនួន៣៧៦គ្រាប់ នៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ចាប់ពីថ្ងៃទី២៨ ខែកញ្ញាមក។

គួរបញ្ជាក់ថា សាខាក្រុមរដ្ឋឥស្លាមជ្រុលនិយម ក្នុងខេត្តស៊ីណៃ ប្រទេសអេហ្ស៊ីប នាពេលថ្មីៗនេះ បានស្បថស្វាមីភក្តិ ចំពោះមេដឹកនាំថ្មីដែលក្រុម ទើបតែងតាំង ក្រោយការ ស្លាប់របស់អតីតមេដឹកនាំក្រុមរដ្ឋ ឥស្លាមជ្រុលនិយម លោក នៅក្នុងប្រតិបត្តិការវាយឆ្មក់របស់កងកម្លាំងអាមេរិក៕
ប្រែសម្រួល៖ ប៉ាង កុង

To Top