ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ឆ្លើយតបទៅនឹងការ គម្រាមកំហែង ដាក់ទណ្ឌកម្មបន្ថែម ពីសំណាក់ប្លុកអឺរ៉ុប

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នក សារព័ត៌មាន កាលពីថ្ងៃចន្ទថាប្រទេសរុស្ស៊ី ប្តេជ្ញាស្វែងរកដំណោះ ស្រាយរយៈពេលវែង មួយចំពោះជម្លោះអ៊ុយក្រែន ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យខ្លួនគេប្រើប្រាស់ ភាសានៃការដាក់កំណត់ឱសានវាទ នោះទេ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឱ្យចាប់ផ្តើមការចរចា ដោយផ្ទាល់ជាមួយអ៊ុយក្រែន ឡើងវិញ ដោយគ្មានលក្ខខណ្ឌ ជាមុននិងដោយបានជ្រើស យកប្រទេសតួគីធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំលើកនេះផង។

យ៉ាង​ណា​មិញ ក្រុង​គៀវ បាន​ទទូច​ឲ្យ​បង្កើត ​បទ​ឈប់​បាញ់​រយៈ​ពេល ៣០​ថ្ងៃ ជាមុនសិនមុន​ពេល​ការ​ចរចា​ត្រូវ​បាន​ធ្វើ​ឡើងហើយ អ្នកគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែន បានគាំទ្រការទាមទារនេះខណៈដែល ក្រុង​ប៊ែរឡាំង​កំពុង​គំរាម​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុង​មូស្គូ ប្រសិន​បើ​ខ្លួន​មិន​យល់ ព្រម​បទ​ឈប់​បាញ់​នៅ​ចុង​ថ្ងៃ​ទី ១២ ខែ​ឧសភា។

លោកPeskov បានឆ្លើយតបទៅនឹងការគំរាមកំហែង របស់អាល្លឺម៉ង់ដោយសង្កត់ធ្ងន់ថា ភាសានៃឱសានវាទ គឺមិនអាចទទួលយក បាននោះទេសម្រាប់រុស្ស៊ី។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ៖អ្នកមិនអាចនិយាយជាមួយរុស្ស៊ីជាភាសាបែបនេះបានទេដោយកត់សម្គាល់ថា ឱសានវាទស្រដៀងគ្នានេះត្រូវធ្លាប់បានធ្វើឡើងម្តងហើយដោយទីក្រុងគៀវ ក្រោយការបង្កើតឡើងនូវអ្វីដែលគេហៅថា សម្ព័ន្ធនៃឆន្ទៈ ដែលរួមមានមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប៉ូឡូញ។

លោក Peskov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូប្តេជ្ញាស្វែងរកមធ្យោបាយ ដើម្បីសម្រេចបាន នូវដំណោះស្រាយ សន្តិភាពរយៈពេលវែង ដែលរួមមានការបន្តការចរចា ដោយផ្ទាល់ជាមួយក្រុងគៀវក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដោយគ្មានលក្ខខណ្ឌជាមុន។

លោកបានបន្តទៀតថា វិធីសាស្រ្តនេះ គឺ មានគោលបំណង ស្វែងរកដំណោះស្រាយការទូត​ ពិតប្រាកដមួយ ចំពោះវិបត្តិអ៊ុយក្រែន ការដោះស្រាយឫសគល់នៃជម្លោះ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង៕

ប្រែសម្រួល៖ស៊ុនលី

To Top