បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន នឹងជូនដំណឹង ដល់ប្រទេសចំនួន១៥០ អំពីអត្រាពន្ធ ដែលបានធ្វើបច្ចុប្បន្នភាព ជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
លោកបានពន្យល់ថា វាមិនអាចទៅរួចទេសម្រាប់រូបលោក និងក្រុមការងារក្នុងការជួបជាលក្ខណៈបុគ្គល ជាមួយគ្រប់ប្រទេស ដែលស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
នៅថ្ងៃទី២ខែមេសា ដែលប្រធានាធិបតីអាមេរិក ដែលបានហៅថ្ងៃនោះថាជាថ្ងៃទិវារំដោះ សេតវិមានបានដាក់ពន្ធមូលដ្ឋាន ១០ភាគរយលើទំនិញ នាំចូលទាំងអស់ និងការគិតថ្លៃបន្ថែម លើប្រទេសមួយចំនួនដូចជា ចិន ម៉ិកស៊ិក និងកាណាដា ដោយលើកឡើងពីអតុល្យភាពពាណិជ្ជកម្ម ជាមួយនឹងសហរដ្ឋអាមេរិក ។
ប្រធានាធិបតីអាមេរិករូបនេះ បានចង្អុលបង្ហាញនៅពេល នោះថាសេតវិមាននឹងចរចា កិច្ចព្រមព្រៀងបុគ្គលជាមួយដៃ គូពាណិជ្ជកម្មទាំងអស់របស់ខ្លួនក្នុងសប្តាហ៍បន្ទាប់ ប៉ុន្តែឥឡូវនេះគាត់បានស្នើថា រដ្ឋបាលនឹងកំណត់លក្ខខណ្ឌ ជាឯកតោភាគី ។
ថ្លែងនៅឯតុមូលធុរកិច្ចនៅប្រទេស អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់អត្រា ពន្ធថ្មីក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ។
ទីក្រុងវ៉ាស៊ីនតោនត្រូវបានស្នើសុំ ទំនាក៉ទំងយ៉ាងច្រើន ដោយរដ្ឋាភិបាលមួយចំនួន ធំដែលស្នើសុំកិច្ចព្រមព្រៀងរៀងៗខ្លួន ប៉ុន្តែលោក Trump បានសង្កត់ធ្ងន់ថា វាមិនអាចទៅរួចទេក្នុងការបំពេញ តាមចំនួនមនុស្សដែលចង់ជួបអាមេរិកនោះ៕
ប្រែសម្រួល៖ស៊ុនលី
