ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសអះអាង អំពីការសន្ទនាគ្នា ដោយផ្ទាល់ជាមួយលោក Putin តាមទូរស័ព្ទ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងមានការសន្ទនា តាមទូរស័ព្ទនៅថ្ងៃចន្ទ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតី នៃប្រទេសរុស្សី ។

មេដឹកនាំអាមេរិករូបនេះ បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសៅរ៍ដែរថា ជំនួបនេះនឹងផ្តោតលើ ការបញ្ឈប់ការបង្ហូរឈាម រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ព្រមទាំងបញ្ហាពាណិជ្ជកម្ម។

លោក​បាន​បន្ត​ថា​បន្ទាប់​ពី​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​លោកPutin លោក Trump ក៏​មាន​គម្រោង​និយាយ​ជាមួយ​លោក Vladimir Zelensky របស់​អ៊ុយក្រែន និង សមាជិក​ផ្សេងៗ ​នៃអង្គការ​ណាតូផងដែរ ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានសម្តែងក្តីសង្ឃឹមថា ថ្ងៃចន្ទនឹងក្លាយជា ថ្ងៃដែលពោរពេញទៅដោយផលិតភាព ហើយ បទឈប់បាញ់មួយនឹងកើតឡើង។
ទោះបីជាយ៉ាងណាក្តីមកទល់ពេលនេះ នៅមិនទាន់មានភាពច្បាស់ទេ ថាតើគាត់រំពឹងថាបទឈប់បាញ់នឹង ត្រូវបានព្រមព្រៀងគ្នា នៅថ្ងៃចន្ទនេះ តែម្តងឬនៅពេលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top