ព័ត៌មានអន្តរជាតិ

តួគីបង្ហាញការតាំងចិត្ត ក្នុងការបន្តជាអ្នកសម្របសម្រួល ជម្លោះអ៊ុយក្រែន និងរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសតួគី នៅតែបន្តត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការសម្រប សម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជួយបញ្ចប់ជម្លោះ។

ប្រធានាធិបតី Recep Tayyip Erdogan បាននិយាយដោយសាទរ ចំពោះកិច្ចពិភាក្សានាពេលថ្មីៗនេះ នៅទីក្រុងអ៊ីស្តង់ប៊ុល។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ លោក Erdogan បានពណ៌នាអំពីជុំចុងក្រោយ នៃកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន ដែលជាការភ្ជាប់ទំនាក់ទំនង ដោយផ្ទាល់ជាលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីឆ្នាំ២០២២ ថាមានសារៈសំខាន់ ក្នុងការដោះស្រាយជម្លោះ។

លោកបាននិយាយថា៖ការនាំយកគណៈប្រតិភូនៃប្រទេសទាំងពីរមករួមគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបញ្ចប់ សង្រ្គាមដែល បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ និងសម្រាប់ការបង្កើត សន្តិភាពនៅក្នុងតំបន់។

គួរឲ្យដឹងដែឬថាប្រធានាធិបតីតួគី បាននិយាយថា ប្រទេសរបស់គាត់មិនមែន គ្រាន់តែនិយាយថា ត្រូវតែអនុញ្ញាតឱ្យ សង្គ្រាមបញ្ចប់ នោះទេ យើងក៏កំពុងស្នើវិធីសាស្រ្ត រៀបចំដី និងធ្វើការអំពាវនាវ សម្រាប់កិច្ចការងារនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top