វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកហូតឋានៈការពារ សម្រាប់ជនចំណាកស្រុកវេណេស៊ុយអេឡា រាប់ពាន់នាក់ ដែលអាចនាំឱ្យមានការ និរទេសមនុស្សជាច្រើននាក់បន្ថែមទៀត នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានអនុម័តសំណើបន្ទាន់មួយពីរដ្ឋបាល ដែលអនុញ្ញាតឱ្យមន្ត្រីបន្តដំណើរ ការជាមួយនឹងការលុបចោលការសម្រេចចិត្តរបស់រដ្ឋបាល Biden មុន ដែលបានពង្រីកការការពារបណ្តោះអាសន្ន (TPS) ដល់ប្រជាជនវេណេស៊ុយអេឡាជិត ៣៥ម៉ឹននាក់។
TPS គឺជាការចាត់តាំង ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ជំនួយ ផ្នែកអន្តោប្រវេសន៍ បណ្តោះអាសន្នដល់បុគ្គល មកពីប្រទេសមួយចំនួន ដែលជួបប្រទះ លក្ខខណ្ឌមិនធម្មតា ដូចជាជម្លោះប្រដាប់អាវុធដែលកំពុងបន្ត គ្រោះមហន្តរាយ ធម្មជាតិ ឬវិបត្តិផ្សេងទៀតដែលធ្វើឱ្យវាគ្មានសុវត្ថិភាពសម្រាប់ជនជាតិក្នុងការត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ។
ដោយលើកឡើងពីអស្ថិរភាពនយោបាយក្នុងប្រទេសវេណេហ្ស៊ុយអេឡា រដ្ឋបាលលោក បៃដិន បានប្រកាសក្នុងខែមីនា ឆ្នាំ២០២១ ថា ប្រជាជនវេណេស៊ុយអេឡា នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ TPS ដែលជាកម្មវិធីសហព័ន្ធ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់បុគ្គលបរទេស ដែលត្រូវការជំនួយ។
សេចក្តីសម្រេចចុង ក្រោយរបស់តុលាការកំពូល បានធ្វើតាមយ៉ាង ដិតដល់ នូវសេចក្តីសម្រេចបីថ្ងៃមុននេះ ដែលបានជះ ឥទ្ធិពល ដល់គោលនយោបាយ អន្តោប្រវេសន៍ដ៏តឹងរឹង របស់រដ្ឋបាលលោក ត្រាំ នៅក្នុងករណីដាច់ដោយឡែក មួយពាក់ព័ន្ធ នឹងអ្នកជាប់ឃុំវេណេស៊ុយអេឡា ។ ក្នុងករណីនោះ តុលាការបានបញ្ឈប់កិច្ច ខិតខំប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ក្នុងការនិរទេសជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ទៅកាន់ប្រទេស El Salvador ក្រោមច្បាប់ Alien Enemies Act ឆ្នាំ១៧៩៨ ដោយលើកឡើងពីការខកខាន របស់រដ្ឋាភិបាលក្នុងការជូនដំណឹង ដល់បុគ្គលទាំងនេះ ឱ្យបានគ្រប់គ្រាន់អំពីផែនការ និរទេសរបស់ខ្លួន ៕
