បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានបញ្ជាក់កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងមិន ចូលរួមក្នុងព្រឹត្តិការណ៍ G20 នាពេលខាងមុខ ដែលរៀបចំដោយអាហ្វ្រិក ខាងត្បូងនោះទេ។
ការសម្រេចចិត្តដែលត្រូវ បានរាយការណ៍ជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយ កាលពីសប្តាហ៍ មុនកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានចោទប្រកាន់អាហ្វ្រិកខាងត្បូងថា បានបើកនូវអ្វីដែលខ្លួនហៅថាជា អំពើប្រល័យពូជសាសន៍ ប៉ុន្តែយ៉ាងណាក្តីជា ការឆ្លើយតបរបស់ប្រធានាធិបតី Cyril Ramaphosa បានច្រានចោលថាជា ការនិទានរឿងមិនពិតនោះទេ។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភា លោក Rubio បានលើកឡើងពីហេតុផល ជាច្រើនសម្រាប់ការធ្វើពហិការ រួមទាំងរបៀបវារៈ នៃព្រឹត្តិការណ៍នេះ មិនបាន ឆ្លុះបញ្ចាំងពីអាទិភាពនៃរដ្ឋបាលនេះ ។
លោករដ្ឋមន្ត្រីក៏បានបន្ថែមដែរថា បន្ថែមពីនោះប្រទេសអាហ្រ្វិកខាងត្បូង បានតម្រឹមខ្លួនយ៉ាងទូលំទូលាយជាមួយនឹងប្រទេសដូចជាអ៊ីរ៉ង់ និងចិន ដែលអាមេរិកចាត់ទុកថា ជាគូប្រជែងយុទ្ធសាស្ត្រ៕
ប្រែសម្រួល៖ស៊ុនលី
