ព័ត៌មានអន្តរជាតិ

មីស៊ីលឆ្លងទ្វីប របស់ប្រទេសរុស្ស៊ីវាយប្រហារ បានជោគជ័យកំទេចទីទាំងរក្សាគ្រាប់មីស៊ីល Patroit របស់អ៊ុយក្រែន

xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានរាយការណ៍ថា ប្រព័ន្ធមីស៊ីលប្រតិបតិ្តការ Iskander-M របស់រុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលដំណើរការដោយយោធាអ៊ុយក្រែន។

នៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបានរាយការណ៍ថា ការវាយប្រហារលើទីតាំងមួយនៅក្នុងតំបន់ Dnepropetrovsk របស់អ៊ុយក្រែន នឹងបានបំផ្លាញរ៉ាដា AN/MPQ-65 ពហុមុខងារ អង្គភាពបញ្ជា ក៏ដូចជាឧបករណ៍បាញ់បង្ហោះ Patriot ចំនួនពីរគ្រឿងផងដែរ។

ចាប់តាំងពីមានការកើនឡើងនៃជម្លោះអ៊ុយក្រែន ទីក្រុងគៀវបានឧបករណ៍ Patriot ជាច្រើនគ្រឿងព្រមទាំងផ្នែកធាតុផ្សំដាច់ ដោយឡែកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ រូម៉ានី និងអេស្ប៉ាញ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានទទួលស្គាល់ក្នុងអំឡុងសន្និសីទសារព័ត៌មានថា ទីក្រុងប៊ែរឡាំងបានឈានដល់ដែនកំណត់ នៃសមត្ថភាពរបស់ខ្លួនទាក់ទងនឹងសព្វាវុធ ដែលខ្លួនអាចផ្គត់ផ្គង់ដល់អ៊ុយក្រែន ដោយការដកស្តុកទុករបស់ខ្លួន រួមទាំងទាក់ទងនឹង ប្រព័ន្ធការពារដែនអាកាស Patriot ផងដែរហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top